Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវច្បាប់​ លើ​​អ្នក​ទៅ​លេងទឹករណ្តៅ ថ្មភ្នំចំបាប់ នៅស្រុក​បាទី​

បានផុស

នៅ

អាជ្ញាធរ​បាន​​ហាម​​ឃាត់​បណ្តោះ​អាសន្ន​ មិន​ឱ្យភ្ញៀវទេសចរ ពិសេស​យុវជន​ទៅ​កម្សាន្តនៅ​​ ទឹករណ្តៅថ្មភ្នំចំបាប់ ទៀត​ទេ ក្នុង​ករណី​អប់រំ​មិនស្តាប់​ នឹង​ចាត់វិធាន​ការ​ផ្លូវច្បាប់​​។ ទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួន ឈីម អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី និងសហការី នា​​ថ្ងៃទី​១០​ ខែសីហានេះ បានចុះពិនិត្យទីតាំងទឹករណ្តៅថ្មភ្នំចំបាប់ និង​បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមក​លេង​កម្សាន្តនៅទីនេះ ផ្អាក ឬឈប់មក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនូវជំងឺ​ងឺកូវីដ១៩ និងបំឡែងថ្មី Delta និ​ងត្រូវអនុវត្តតាមការណែ​នាំរបស់រាជរដ្ឋាភិបាល និងសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍គឺហាមឃាត់​បិទ កន្លែងទេសចរណ៍ និងកន្លែងកម្សាន្ត ការជួបជុំប្រមូលផ្តុំគ្នា។

ក្នុងករណី អាជ្ញាធរធ្វើការណែនាំហើយ មិនគោរពតាម និងអនុវត្តការផាកវិន័យអន្តរកាល ទៅតាមច្បាប់។

កន្លង​​មក​អាជ្ញាធរ​បាន​ហាម​​ឃាត់​រួចហើយ​ មិន​ឱ្យ​បង​ប្អ្អូន​​ប្រជាពលរដ្ឋ​ ដែ​លទៅ​ទស្សនារណ្តៅថ្មភ្នំចំបាប់​ចុះ​ងូត​ទឹក​​ឡើយ​ ព្រោះសង្ស័យ​​ទឹក​ល្អាង​នេះអាច​ប៉ះពាល់​ដល់​សុខភាព​។


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម