Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ព្រមាន​​ក្រុមហ៊ុន​​ផ្តល់​សេវាទូរសព្ទ លក់ស៊ីម មិន​យក​ឯកសារ​សម្គាល់

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមាន​ចាប់វិធានការ​លើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។

ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្តែងជាបន្តបន្ទាប់ មាន​ក្រុមហ៊ុនទូរសព្ទ​មួយ​ចំនួន​បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតតាម​ទីតាំងសាធាណរៈ ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះ​ផ្ទុយ​ពី​សេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ តាមរយៈការទប់ស្កាត់ការប្រើប្រាស់ ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងបាន​ណែនាំ​ឲ្យ​ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត បញ្ឈប់ជាបន្ទាន់លក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។ ប្រសិនបើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចាត់វិធានការដូចខាងក្រោម៖

១. ព្យូរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត
២. បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ
៣. ចាត់វិធានការផ្សេងទៀតស្របតាមមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណាដែលបានប្រព្រឹត្តខុសច្បាប់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម