ព័ត៌មានជាតិ
បើកបរម៉ូតូបត់ឆ្វេងគ្មានផ្តល់សញ្ញា ប៉ះម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់នៅនឹងកន្លែង
បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង១២និង១៥នាទី ចំណុចក្រុមទី១ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី លើផ្លូវក្រាលកៅស៊ូក្នុងស្រុក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងម៉ូតូ ១ គ្រឿង ម៉ាក YAMAHA Exciter ធុនសេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វង្ស ភក្តី ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM ធុនសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AM,8340 អ្នកបើកបរឈ្មោះ ផាន បុណ្យ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមប្រភពនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា ភាគីម៉ូតូឌ្រីមបានស្លាប់នៅនឹងកន្លែងដោយសារតែបង់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបត្រូវម៉ូតូយ៉ាម៉ាហាបុកតែម្តង ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នា។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករបួសធ្ងន់ក៏បាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឫស្សីហើយ ដោយឡែក ម៉ូតូពីរគ្រឿង ក៏បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


