ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំរោង ដាំដើមឈើ១០០០ដើមតាមដងផ្លូវជាតិលេខ២
លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង សហការជាមួយក្រុមហ៊ុន អ.អឹម.អេ ខេមបូឌៀ ដឹកនាំដោយលោក ងន សាំង នាយកប្រតិបត្តិ និងបុគ្គលិក បានចូលរួមដាំដើមឈើចំនួន៨០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចទីប្រជុំជនផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំសំរោង រហូតដល់វត្ត ទួលរវៀង ឃុំស្លា ដើម្បីលំអសោភ័ណភាពបរិស្ថាន ស្រស់បំព្រងនៅតាមដងផ្លូវសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

ដើមឈើទាំង ៨០០ដើម ដែលដាំលំអតាមបណ្តោយផ្លូវជាតិលេខ២ រួមមាន ដើមព្រីយ៉ាងថង , ដើមក្ងោក , ដើមលឿងរាជ , និង ដើមធ្នង់ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានផ្តល់ដើមឈើប្រណីត ចំនួន ២០០បន្ថែមទៀត រួមមាន ដើមបេង , ដើមឈើទាល , ដើមធ្នង់ , ដើមព្រីយ៉ាថង , ដើមត្របែកព្រៃ , និង ដើមក្ងោកពណ៌លឿងយកមកពីប្រទេសជប៉ុន ។ ក្នុងនោះ ចំនួន១០០ដើម សម្រាប់ដាំនៅក្នុងបរិវេណ សាលាវិទ្យាល័យសម្តេច ឪ និង ១០០ដើមទៀត ក្រុមហ៊ុន បានផ្តល់ជូន រដ្ឋបាលស្រុកសំរោង ក្នុងការដាំលំអរសោភ័ណ្ឌភាពនៅក្នុងមូលដ្ឋានផងដែរ ។

សកម្មភាពនេះ រដ្ឋបាលស្រុកសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សា ការពារកូនឈើដែលបានដាំទាំងអស់នេះ អោយដុះលូតលាស់ល្អ ដើម្បីលំអសោភ័ណភាពតាមបណ្តោយដងផ្លូវកៅស៊ូនេះ និងលើកកម្ពស់សោភ័ណភាព បរិស្ថាននៅក្នុងមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ ។
នាឱកាសនោះលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង បានជំរុញនិងចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាម សូមចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរសម្រាប់ទុកជាគុណប្រយោជន៍របស់ខ្លួនយើង ក្រុមគ្រួសារយើង និងរបស់សង្គមជាតិយើង ។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកសំរោង ក៏បានផ្ដាំផ្ញើដល់មន្ត្រីសាលាស្រុកគ្រប់ផ្នែក គ្រប់ការិយាល័យ និងតាមបណ្តាឃុំ ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ ៣កុំ. និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ ជាពិសេស ជំងឺបំប្លែងថ្មី ដែលតា ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


