Connect with us

ព័ត៌មានជាតិ

លោក ហេង រតនា ​៖​ កូវីដ មិនធ្វើឱ្យរំខានដល់ប្រតិបត្តិការ​បោស​សំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ​នោះទេ

បានផុស

នៅ

​​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(​ស៊ីម៉ាក់​)បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា​នេះ​ថា​ ជំងឺ​កូ​វីដ​១៩​មិនបាន​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើប្រតិបត្តិការ​បោសសំអាត​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នោះទេ ។​

លោក​បាន​បន្តថា បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ ​វា​បានធ្វើឱ្យ​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ​រួមទាំង​ស៊ីម៉ាក់​ផងដែរ​។​ ប៉ុន្តែ​ការធ្វើ​ប្រតិបត្តិការ​បោសសំអាត​មីន​ គឺ​យើង​នៅតែ​ដំណើរការ​ជាធម្មតា​ដោយ​អនុវត្តតាមបែប​គន្លង​ថ្មី​ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​បន្តទៀតថា​ ជាក់ស្តែង​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​នេះ​អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើការ​បោសសំអាត​ផ្ទៃដី​ដែលមាន​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ប្រមាណ​ជាង​៥៥​គីឡូម៉ែត្រ​ស្មើនឹង​ជាង​៩៨​ភាគរយ​នៃ​ផែនការ​ក្នុងនោះ​កម្ទេច​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ជិត​៣​ម៉ឺន​គ្រាប់​ផងដែរ​។​

យ៉ាងណាក៏ដោយ​លោកអគ្គនាយក​ស៊ីម៉ាក់​បានឱ្យដឹង​ទៀតថា​​ មាន​កងកម្លាំង​ស៊ីម៉ាក់​មួយចំនួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​ ហើយ​កំពុង​ដាក់ឱ្យ​ព្យាបាល​និង​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​បានដាក់​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​រួចហើយ​ដែរ​។​

លោកអគ្គនាយក​បាន​បន្ថែម​ទៀតថា ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​បោសសំអាត​មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​យើង​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​និង​ដៃគូរ​នានា​ដូចជា ​រដ្ឋាភិបាល​ជប៉ុន ចិន សហរដ្ឋអាមេរិក អង្គការ យូ​អិន​ឌី​ភី អង្គការ​ជេ​ម៉ាស់ អង្គការ​អា​ប៉ូ​ប៉ូ​ ដោយ​ធ្វើ​ប្រតិប​ត្តិ​ការ​តាមរយៈ​កង​កម្លាំ​ង​ស៊ីម៉ាក់ប្រើ​សុនខ​ហុត​មីន​និង​កណ្តុ​ហិត​មីន​។​

លោក​អគ្គនាយក​ស៊ីម៉ាក់​បានបញ្ជាក់​ថា ជំនាញ​សុនខ​ហិត​មីន ត្រូវបាន​បង្កើតឡើង និង​នាំចូល​ផ្តល់​ការ​គាំទ្រ​ដល់​អង្គភាព​ស៊ីម៉ាក់ ដោយ​កងទ័ព​ប្រទេស​ស៊ុយ​អ៊ែត​ ក្នុង​ឆ្នាំ១៩៩៦ ក្នុង​កម្រិត​ហ្វឹកហ្វឺន​សាកល្បង​ប្រើប្រាស់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​បានបញ្ចប់​គម្រោង​នៅ​ឆ្នាំ​២០០២​។​ ប៉ុន្ដែ ស៊ីម៉ាក់ បានចាប់ផ្ដើម​ពង្រឹង​ភាពជា​ម្ចាស់និង​ភាពជា​ដៃគូ​នៃ​កម្មវិធី សុនខ​ហិត​មីន​ចាប់ពី​ឆ្នាំ២០០២រហូត​ទទួលបាន​ភាពជោគជ័យ និង​រឹងមាំ​នៅ​អំឡុង​ឆ្នាំ២០១៦​។​

លោកអគ្គនាយក​ស៊ីម៉ាក់​បាន​បន្ថែមទៀតថា​ បច្ចុប្បន្ននេះ​ស៊ីម៉ាក់​មាន​សុនខ​ហិត​មីន​ប្រមាណ​ជាង​១២០​ក្បាល​ក្នុងនោះ​កំពុង​ប្រតិបត្តិការ​នៅតាម​ចំការមីន​ប្រមាណ​ជាង​៧០​ក្បាល​។​

លោក ហេង​ ត​នា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដែល​ប្រឈម​នឹង​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ហើយ​ក្នុងករណី​ឃើញ​គ្រាប់មីន​ឬ​គ្រាប់​មិនទាន់​ផ្ទុះសូមកុំ​ប៉ះពាល់​ប្រញាប់​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​និង​ប៉ុស្ដិ៍រដ្ឋបាល​ឃុំ​ ដើម្បី​រាយ​ការណ៍​បន្តទៅ​មន្ត្រី​ស៊ីន​ម៉ាក់​ដើម្បី​មក​រំដោះ​យកចេញ​និង​កម្ទេច​ចោល​ព្រោះថា ​បញ្ហា​គ្រាប់​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ នៅតែ​ជា​បញ្ហា​ចម្បង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

លោកអគ្គនាយក​ស៊ីម៉ាក់​បានបញ្ជាក់​ទៀតថា​ ជាង​ក​ស្តែង​នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​នេះមាន​មនុស្ស​ចំនួន​២៦​នាក់​ស្លា​ប់ និងរ​បូស​ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ក្នុងនោះ​មាន​៨​នាក់​ស្លាប់បាត់​បង់ជី​វិត​និង​១៨​នាក់​រងរបួស​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម