ព័ត៌មានជាតិ
លោក ហេង រតនា សម្តែងការសោកស្តាយ ក្រោយកុមារ ២នាក់ស្លាប់ដោយសារផ្ទុះគ្រាប់ M79 នៅកំពង់ធំ
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសម្តែងការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីកុមារ ២នាក់ បានបាត់បង់ជីវិត ដោយសារការផ្ទុះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់លោក ហេង រតនា លើបណ្តាញសង្គមហ្វេសប៊ុក ករណីនេះបណ្តាលមកពីការផ្ទុះគ្រាប់ប្រភេទ M79 (M381) ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម បណ្តាលឱ្យកុមារាប្រុសអាយុ ៨ឆ្នាំម្នាក់ និងកុមារីអាយុ ១៤ឆ្នាំម្នាក់ រងរបួសធ្ងន់ធ្ងរ និងបានស្លាប់បាត់បង់ជីវិត។
លោកបានលើកឡើងថា នេះជាទុក្ខសោកនាដកម្មមួយដែលបង្កឡើងដោយសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម ដែលអាចមានអាយុកាលជាង ៣០ ទៅ ៤០ ឆ្នាំហើយ ប៉ុន្តែបន្តបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សជំនាន់ក្រោយៗ។

ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមពាំនាំវិញ្ញាណខន្តកុមារទាំងពីរ ឱ្យបានទៅកាន់ឋានសុគតិភពដោយសុខសាន្តផងដែរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


