ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់អរគុណលោកប្រធានាធិបតីដូណាល់ត្រាំដែលបញ្ជាក់ពីការពិតលើបញ្ហាសៀមជាន់មីនកន្លងទៅ
អគ្គនាយកមជ្ឃមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានអរគុណប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបញ្ជាក់ការពិតលើបញ្ហាទាហានសៀមជាន់មីនកន្លងទៅ ដែលលោកថា គឺជា ឧបទ្ទវហេតុ ខណៈដែលថៃបានឆ្លើយតបវិញថាមិនអាចទទួលយកបាន។

លោក ហេង រតនា បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី១៤ ខែធ្នូនេះថា បញ្ហាផ្ទុះមីនដែលថៃលាបព័ណ៌កម្ពុជាកន្លងទៅគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អប៉ុណ្ណោះ។
លោកបានសរសេរថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមសំដែងនូវអំណរគុណឯ.ឧប្រធានាធិបតីDonald J. Trump ដែលបានខិតខំលះបង់និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់! ជាមួយនេះឯ.ឧប្រធានាធបតី ក៏បានបញ្ជាក់កាពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា”ឧបទ្ទេវហេតុ”»។
លោកថាថៃដែលតែងតែធ្វើខ្លួនជាអ្នកគោរពច្បាប់អន្តរជាតិតែ បានបំពានអនុសញ្ញាជាច្រើនដូចជា អនុសញ្ញាការហាមឃាត់ប្រេីប្រាស់អាវុធគីមី អនុសញ្ញាការហាមឃាត់ប្រេីប្រាស់គ្រាប់បែកចង្កោម សន្ធិសញ្ញា/អនុសញ្ញាស្តីពីការកំណត់ព្រំដែនកម្ពុជា-សៀម និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ការការពារជនសុីវិលពេលមានសង្គ្រាមជាដេីម។ ចុងក្រោយនេះ មេដឹកនាំគ្មានសភាសៀមនេះ មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡេីយ។
លោកសរសេរបន្ថែមថា៖ «ហេីយអ្វីដែលពួកចោរឈ្លានពានបែរជាអាចទទួលបាន “ចំពោះការសម្លាប់ជនកម្ពុជាមិនរេីសមុខរួមមានទារក ក្មេងៗ ប្រជាជន និងអាចារ្យវត្តជាដេីម»។

បើទោះបីជាបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ដើម្បីឱ្យមានការអនុវត្តន៍កិច្ចព្រមព្រៀងសន្ដិភាពជាថ្មីក្ដី ក៏ថៃនៅតែបន្តបាញ់ប្រហារ ទម្លាក់គ្រាប់បែក មកលើទឹកដីកម្ពុជាដដែលរហូតដល់ថ្ងៃទី១៤ ខែធ្នូនេះ។ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ អនុទីន បានសរសរលើហ្វេសបុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូថា ថៃនឹងបន្តសកម្មភាពយោធាលើកម្ពុជារហូតដល់ពេលដែលមានអារម្មណ៍ថាគ្មានការគំរាមកំហែងទឹកដី និងប្រជាជនថៃ។ បន្ថែមលើនេះសារព័ត៌មានថៃក៏បានដកស្រង់សំដីរបស់នាយករដ្ឋមន្ត្រីនេះមកចុះផ្សាយផងដែរថា «ពេលនេះថៃមិនត្រូវការស្ដាប់អ្នកណាទាំងអស់ទៀតហើយ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


