ព័ត៌មានជាតិ
មេស៊ីម៉ាក់ថា ថៃបាញ់គ្រាប់បែកចម្កោមលើកម្ពុជាក្នុងបំណងសម្លាប់មនុស្ស និងដាក់អន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម
យោធាសៀមបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពានកាលពីឆ្នាំ២០២៥កន្លងទៅ ក្នុងបំណងសម្លាប់មនុស្ស ធ្វើឱ្យដីស្រែ ចម្ការពលរដ្ឋខ្មែរក្លាយជាចម្ការមីនបង្កបង្កើនផលមិនកើត និងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសង្គម។ នេះបើតាមការលើកឡើងរបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា លើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ ខែមេសា នេះ ស្របពេលកងកម្លាំងស៊ីម៉ាក់ កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ដូចជាចម្ការដំឡូងដែលត្រូវប្រមូលផលនាពេលនេះ។

លោក ហេង រតនា សង្កត់ធ្ងន់ថា៖«ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលេីគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សុីវិល ដេីម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! »។

លោក ហេង រតនា អំពាវនាវឱ្យរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល។

ក្នុងសង្គ្រាមឈ្លានពានកាលពីឆ្នាំ២០២៥ យោធាសៀមបានប្រើប្រាស់អាវុធធុនធ្ងន់ អាវុធធំ តូចជាង៤០ប្រភេទ ក្នុងនោះមានទាំងអាវុធដែលច្បាប់អន្តរជាតិមកលើទឹកដីកម្ពុជា បង្កផលប៉ះពាល់រយៈពេលវែងលើភូមិឋានពលរដ្ឋខ្មែរ៣៤៦ភូមិ បើគិតជាទំហំផ្ទៃដីគឺមានដល់រហូតដល់ទៅប្រមាណ៣៦ ៤០០០ហិកតា។ លោក ហេង រតនា ធ្លាប់បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងសង្គ្រាមឈ្លានពានយោធាថៃប្រើប្រាស់អាវុធដូចជា គ្រាប់កាំភ្លើងធំតូច បាញ់ចេញពីកាំភ្លើងធំ យន្តហោះចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល និងអាវុធគីមី ដែលមួយចំនួនត្រូវបានច្បាប់ហាមឃាត់។ យោធាសៀមឈ្លានពាន បានបាញ់ប្រហារលើភូមិឋានស៊ីវិល ផ្ទះសម្បែង សណ្ឋាគារ វត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវថ្នល់ តំបន់ទេសចរណ៍ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ជាដើម៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


