ព័ត៌មានជាតិ
ជប៉ុនផ្តល់គ្រឿងចក្រកម្ទេចមីនថ្មី គាំទ្រ CMAC ពន្លឿនការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម
នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រឿងចក្រកម្ទេចមីនថ្មីទំនើបមួយគ្រឿងបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមបំពេញបេសកកម្មបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងគោលដៅពង្រឹងសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកនៃ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទ Komatsu នេះ មានទម្ងន់ជាង ៤០ តោន និងជាសម្ភារបច្ចេកទេសសំខាន់សម្រាប់ការបង្កើនប្រសិទ្ធភាពនៃការងារកម្ទេចមីននៅតំបន់មានហានិភ័យខ្ពស់។

គ្រឿងចក្រប្រភេទនេះ ត្រូវបានអភិវឌ្ឍន៍ និងកែច្នៃបច្ចេកទេសនៅកម្ពុជា តាមរយៈកិច្ចសហការរវាងអង្គភាព CMAC និងក្រុមហ៊ុន Komatsu ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្នុងអង្គភាព CMAC ចាប់ពីឆ្នាំ២០០៥មក។

លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ឲ្យកាន់តែមានល្បឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។

ការគាំទ្រនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមតំបន់ព្រំដែន និងតំបន់ដែលរងផលប៉ះពាល់ពីអតីតសង្គ្រាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អាចវិលត្រឡប់ទៅរស់នៅភូមិឋានវិញ និងប្រើប្រាស់ដីធ្លីសម្រាប់ការកសាងជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងបរិយាកាសសន្តិភាព និងសុវត្ថិភាពយូរអង្វែង៕










-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


