ព័ត៌មានជាតិ
ដាក់លបជាប់ក្រពើ១ក្បាលសង្ស័យក្នុងបឹងមានមេរបស់វា
ប្រជាពលរដ្ឋម្នាក់បានដាក់លបចាប់ត្រីនៅក្នុងបឹងខ្នារ ស្ថិតនៅខាងក្រោយសាលាស្រុកបរិបូរណ៌ ស្រាប់តែ ព្រឹក ឡើងពេល ទៅលើកលបបែរជាជាប់កូនក្រពើ ១ ក្បាលបណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើង ៣ ថ្ងៃមុននេះ ដែលអ្នកខ្លះ បានលើកឡើងថាកូនក្រពើនេះ អាចរួចពីកន្លែង ចិ ញ្ចឹមក្រពើណាមួយ តែខ្លះទៀតថានៅម្តុំនេះ គ្មានអ្នកចិញ្ចឹមក្រពើទេ សង្ស័យមានមេក្រពើ ក្នុងបឹងនេះ តែម្ដងដូចនេះអ្នកស្រុកគួរតែប្រុងប្រយ័ត្ន។
ប្រជាពលរដ្ឋ ឈ្មោះ ជួន សារីម (ហៅ ភ្នំ) មានទីលំភូមិជើងខ្នារនៅជាប់មាត់បឹងខា្នរ ក្រោយសាលាស្រុក បរិបូរណ៌ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយឱ្យដឹងថា គាត់រស់នៅទីនេះយូរមកហើយ ដោយ តែងតែដាក់មងចងសន្ទូច និងដាក់លប ក្នុងបឹងខ្នារ ដើម្បីចាប់ត្រីធ្វើម្ហូបក្នុងគ្រួសារ។

ស្រាប់តែនៅព្រឹកថ្ងៃទី២៩ ថ្មីៗនេះ ពេលទៅលើកលបស្រាប់តែឃើញកូនក្រពើ១ក្បាល ជាប់ក្នុងលបរបស់ គាត់។ កូនក្រពើនោះមានប្រវែងប្រមាណជាង ៤ តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់។
ចំណែកស្ត្រីជាប្រពន្ឋ របស់បុរសដាក់លបបានក្រពើបាន ប្រាប់ថាកន្លងមកពេលយប់ខ្លះបានឮ សន្ឋឹកក្នុងបឹ ង នោះដូចត្រីត្របាក់នុយលុះដល់ឃើញមានកូនក្រពើបែបនេះគាត់សង្ស័យថា៖ មិនមែន ត្រី ចាប់ នុយ ទេ គឺ មានមេក្រពើតែម្តងព្រោះឃើញមានកូនក្នុងបឹងនេះ ដែលពី២ខែមុនក៏មានកូនក្រពើ១ក្បាលក៏បានជាប់លបអ្នកស្រុកដូចពេលនេះដែរ។

ដោយឡែនៅម្តុំនេះ ក៏គ្មានអ្នកណាចិញ្ជឹមក្រពើដែរបឹងនេះ ខែប្រាំងថ្វីបើរីងមែន ប៉ុន្តែ មានស្រះទឹកជ្រៅៗជាច្រើនកន្លែងមានពើក និងមានដើមឈើដុះពីលើនៅចំកណ្តាលបឹងផងដែរ ចំណែកពីក្រោមពើកនោះ ក៏មានទឹក និងរន្ឋសង្ស័យតែមានមេក្រពើ សម្ងំកើត កូនចៅក្នុងរន្ឋនោះ ហើយពួកគាត់ជាប្រជាពលរដ្ឋរស់ជុំវិញ បឹង និង អាស្រ័យផល ក្នុងបឹងនេះព្រួយបារម្ភខ្លាំងណាស់ពេលឃើញមានកូនក្រពើជាប់លបក្នុងបឹងបែបនេះ។

ករណីនេះ អាជ្ញាធរភូមិក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ក្រោយសាលាស្រុក បរិបូរណ៌សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅចុះលេងក្នុងទឹកបឹង ដែលអាចមានគ្រោះ ថ្នាក់ជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


