ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកនយោបាយ៖ លោក សម រង្ស៊ី ជាបុគ្គលបោកប្រាស់ និងគ្មានសីលធម៌ មិនសមជាអ្នកនយោបាយ
អ្នកវិភាគ និងអ្នកនយោបាយ បានមើលឃើញថា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ជាបុគ្គលបោកប្រាស់ និងគ្មានសីលធម៌ ដែលមិនសមជាអ្នកនយោបាយ ទាល់តែសោះ។ ការលើកឡើងនេះ គ្រាដែលលោក សម រង្ស៊ី ជាទណ្ឌិត កំពុងរត់គេចខ្លួននៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពចាស់ ដែលខ្លួនបានថតជាសម្ដេចក្រឡាហោម ស ខេង និងបានភ្ជាប់ខ្លឹមសារញុះញង់ថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះលោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាអ្នកនយោបាយបោកប្រាស់ តែងតែបង្កើតព្រឹត្តិការណ៍ ឬក៏បង្កើតកម្មវិធីអ្វីមួយ ដើម្បីប្រមូលប្រាក់ពីអ្នកគាំទ្ររបស់ខ្លួន យកទៅចាយវាយផ្ទាល់ខ្លួន និងបក្សពួកខ្លួនថែមទៀត។ ជាក់ស្ដែង កាលពីប៉ុន្មានខែមុននេះ ទណ្ឌិតអតីតមេបក្សប្រឆាំងរូបនេះ បានបង្កើតយុទ្ធនាការលក់នាឡិកាផ្ទាល់ខ្លួនរបស់លោកម៉ាកកាស្យូ (Casio) តម្លៃ៥ដុល្លារ ហើយថវិកាទាំងនោះ ជួយប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ-១៩។ បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ លោក សម រង្ស៊ី ប្រមូលបានថវិការាប់សិបម៉ឺនដុល្លារ តែមិនបានជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ-១៩ នោះឡើយ។
លោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ បានថ្លែងថា អតីតមេបក្សប្រឆាំង ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ និងក៏គ្មានសច្ចៈធម៌នោះដែរ។ លោកថា លោក សម រង្ស៊ី បានបង្ហោះរូបភាពចាស់ ជាមួយសម្ដេចក្រឡាហោម ស ខេង ដែលជារូបភាពតាំងពីឆ្នាំ២០១៤ ឬ២០១៥ឯណោះ ពោលគឺនៅពេល ដែលអតីតគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងរដ្ឋសភា ជាមួយគណបក្សប្រជាជនកម្ពុជា ហើយចំពោះការប្រើប្រាស់រូបចាស់ អមជាមួយខ្លឹមសារមិនពិតថែមទៀតនោះ គឺជាបុគ្គលដែលគ្មានសីលធម៌ គ្មានគុណធម៌ ព្រមទាំងគ្មានសច្ចៈធម៌ នៅក្នុងសកម្មភាពរបស់ខ្លួន។

លោកបណ្ឌិត គិន ភា បានថ្លែងបន្តថា «លោក សម រង្ស៊ី តាំងពីគាត់ចាប់អាជីព ជាអ្នកនយោបាយមក គាត់ អត់ដែលមានសីលធម៌ អត់មានគុណធម៌អីទេ គឺគាត់ធ្វើនយោបាយបោកប្រាស់យើងមើល ហើយខ្វះសីល ធម៌ជាសំខាន់ណាស់ យើងឃើញថា គាត់ប្រមាថទៅដល់ថ្នាក់ដឹកនាំផ្សេងៗ រាប់ទាំងប្រមាថទៅដល់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយគាត់ក៏បានប្រមាថ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់យើងដទៃទៀត»។
អ្នកវិភាគរូបនេះ ក៏បានហៅលោក សម រង្ស៊ីថា «ជាអ្នកនយោបាយខ្វះការអប់រំ» ថ្វីបើរូបលោក មានសញ្ញា បត្រខ្ពស់ ហើយរៀននៅក្រៅប្រទេសក៏ដោយ។ លើសពីនេះលោក សម រង្ស៊ី ដែលអ្នកនយោបាយ មិនគួរឲ្យគោរពនោះ ក៏មិនចាំបាច់ ត្រឡប់មកជាន់ទឹកដីខ្មែរវិញដែរ។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាអ្នកនយោបាយជំនាន់ក្រោយ បានថ្លែងដែរថា លោក សម រង្ស៊ី ជាអ្នកនយោបាយ ពូកែបោប្រាស់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន។ លោកថា លោក សម រង្ស៊ី ពិតជាគ្មានសីលធម៌ ជាអ្នកនយោបាយទាល់តែសោះ ក្រោយពីទណ្ឌិតរូបនេះ បានបង្ហោះរូបភាពចាស់ ជាមួយសម្ដេចក្រឡាហោម ស ខេង ហើយបានភ្ជាប់ខ្លឹមសារញុះញង់ទៀត ដែលករណីនេះអ្នកគាំទ្រលោក គួរតែពិចារណាឈប់គាំទ្រ ឬដាក់ពិន័យលើបុគ្គលនេះតែម្ដង។
លោក ពេជ្រ ស្រស់បានថ្លែងថា «វាគឺជារឿង ដ៏អាម៉ាស់មួយ ដែលអ្នកនយោបាយធូរថ្លៃ ដូចលោក សម រង្ស៊ី ធ្វើម្ដងហើយ ម្ដងទៀត ដើម្បីបោកមហាជន ក៏ដូចជាបោកអ្នកគាំទ្ររបស់ខ្លួន ជាពិសេស គឺមានចរិតធូរថ្លៃមែនទែន ដែលភ្ជាប់សម្ដេច ស ខេង ទៅនឹងខ្លួនហើយបង្កើត នូវពាក្យថា បង្កើតរដ្ឋាភិបាលរួបរួមជាតិ ជាមួយសម្ដេច ស ខេង ជាដើមនេះ វាជាចរិតអ្នកនយោបាយធូរថ្លៃបំផុត ដែលអ្នកគាំទ្រគួរតែដាក់ពិន័យ ទៅលើអ្នកនយោបាយប្រភេទនេះ ពីព្រោះអី យើងមិនចេះតែគាំទ្រមនុស្ស ដែលគ្មានគោលជំហរច្បាស់លាស់ ហើយយើងក៏មិនចេះតែគាំទ្រ មនុស្សដែលមានចរិតធូរថ្លៃ ហើយមានកលល្បិចញុះញង់ ក៏ដូចជាធ្វើកិច្ចការងារ ដែលមិនពិតប្រាកដនោះទេ»។

លោកថា អ្នកដឹកនាំនយោបាយមួយរូប គឺជាអ្នកត្រៀមខ្លួនទៅដឹកនាំប្រទេស ហើយបើអ្នកនយោបាយ គ្មានភាពស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ អ្នកគាំទ្រ ជាពិសេសគ្មានភាពស្មោះត្រង់ ជាមួយខ្លួនឯងផង តើទៅដឹកនាំប្រទេសយ៉ាងម៉េចទៅកើត? ជាក់ស្ដែងចរិត របស់លោក សម រង្ស៊ី មិនសមជាអ្នកនយោបាយនោះទេ ហើយគួរតែចូលនិវត្តន៍តែម្ដងទៅ ព្រោះចូលចិត្តនិយាយអ្វី ដែលមិនពិត និងបោកប្រាស់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន។
បើតាមលោកបណ្ឌិត គិន ភា អ្វីដែលជាក្រមសីលធម៌ របស់អ្នកនយោបាយនោះ គឺការគិតគូទៅលើសីលធម៌ ការគិតគូទៅលើផលប្រយោជន៍ជាតិ ការគិតគូរទៅលើអនាគត របស់អ្នកជំនាន់ក្រោយ ដោយមិនអាចខ្វះសីលធម៌ គុណធម៌ និងខ្វះការគិតគូ ដល់អ្នកជំនាន់ក្រោយនោះឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយ ក៏ត្រូវបង្ហាញភាពជាគំរូ ទាំងការរស់នៅ ក្នុងលក្ខណៈគ្រួសារ ក្នុងសង្គម និងជាពិសេសការអនុវត្តច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»