ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ៖ សប្តាហ៍ក្រោយ នឹងបានដឹងតំបន់ណាអាចបើកសាលាឡើងវិញបានឬមិនបាន
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានអះអាងថា ប្រហែលជានៅសប្តាហ៍ក្រោយយើងនឹងបានដឹងថាតើតំបន់ណាខ្លះអាចបើកសាលារៀនឡើងវិញបាននិងតំបន់ណាដែលនៅមិនទាន់អាចបើកឡើងវិញបានខណៈបច្ចុប្បន្ននេះអាជ្ញាធរកំពុងមមាញឹកចុះវាយតម្លៃនៅតាមតំបន់នីមួយៗទៅតាមជាក់ស្តែង។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥កញ្ញានេះថាអាជ្ញាធរខណ្ឌនីមួយៗបានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញសូមពេល១សប្តាហ៍សម្រាប់ចុះសិក្សាវាយតម្លៃជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗថាតើទីតាំងណាខ្លះអាចបើកសាលាបាននិងទីតាំងណាខ្លះដែលមិនមិនទាន់បើកសាលាបាននៅឡើយដោយសារនៅរាជធានីភ្នំពេញក្នុងចំណោមសង្កាត់ទាំង១០៥សុទ្ធតែមានឆ្លងទាំងអស់។

លោកបានបន្តទៀតថាបន្ទាប់មកអាជ្ញាធរខណ្ឌនឹងរាយការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីភ្នំពេញផ្ញើបន្តទៅក្រសួងអប់រំដើម្បីឱ្យក្រសួងធ្វើរបាយការណ៍បន្តជួនសម្តេចនាយករដ្ឋមន្ត្រីសម្រេច។
លោកប្រធានមន្ទីរអប់រំបានបន្ថែមថា ចំណែកមន្ទីរអប់រំ នាយកសាលានិងលោកគ្រូអ្នកគ្រូបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកដំណើរការសាលារៀនឡើងវិញនាពេលឆាប់ៗនេះ។

លោកបានឱ្យដឹងថា «ចំពោះការបើកដំណើរការសាលារៀនមឡើងវិញនេះទាំងមន្ទីរអប់រំនាយកសាលាលោកគ្រូអ្នកគ្រូបានត្រៀមរួចហើយឱ្យតែក្រសួងអនុញ្ញាតបើកដំណើរការពេលណាគឺថាយើងអាចបើកសាលាបានភ្លាមៗតែម្តងព្រោះយើងមានបទពិសោធន៍ច្រើនហើយដោយកាលពីមុនត្រូវឱ្យសិស្សរៀនក្នុង១ថ្នាក់៣០នាក់ទៅ៤០នាក់ទៅតាមកម្រិតតែថ្មីៗនេះក្រសួងបានតម្រូវឱ្យដាក់សិស្សក្នុង១ថ្នាក់មិនលើសពី១៥នាក់ទេ។អីចឹងយើងត្រូវចែកសិស្ស៣០នាក់ជាពីរដោយរៀនឆ្លាស់គ្នាមួយក្រុមរៀននៅផ្ទះនិងមួយក្រុមទៀតរៀននៅសាលាតែត្រូវកាត់បន្ថយការសិក្សាទៅតាមចំនួនសិស្សតិចឬច្រើន»។
លោក ប្រធានមន្ទីរបានបន្ថែមថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសាលារៀនសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់វិទ្យាល័យមានចំនួន២៥៣សាលានិងសាលាឯកជនមានប្រមាណ៥២០សាលាដោយមិនរាប់បញ្ចូលកម្រិតឧត្តមសិក្សាទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


