ព័ត៌មានជាតិ
ត្រៀមមណ្ឌលព្យាបាលមួយទៀត ជាកន្លែងព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta បន្ទាប់ពីជំងឺនេះមានការកើនឡើងជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨កញ្ញាថា សាលារាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta បន្ថែមពីលើមណ្ឌលព្យាបាលមង្គលឧត្តម មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីម សាមគ្គី មណ្ឌលព្យាបាលសែនសុខ១ អតីតពិភពថ្មីសែនសុខ និងមណ្ឌលព្យាបាលចាក់អង្រែ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការយកមណ្ឌលព្យាបាលព្រេមៀសែនសុខមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺបំប្លែងខ្លួនថ្មី Delta ដោយសារបច្ចុប្បន្ននេះជំងឺបំប្លែងខ្លួនថ្មី ប្រភេទDelta បានឆ្លងច្រើននៅរាជធានីភ្នំពេញដែលទាមទារឱ្យអាជ្ញាធរត្រូវត្រៀមកន្លែងថ្មីសម្រាប់ព្យាបាល ខណៈសាលារៀនដែលជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរប្រគល់ជួនមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ សម្រាប់រៀបចំត្រៀមបើកសាលារៀនឡើងវិញនាពេលឆាប់ៗនេះ នៅសល់មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីម សាមគ្គីនិងមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដែលគ្រោងប្រគល់ជាបន្តបន្ទាប់ទៀតក្រោយអាជ្ញាធររៀបចំបញ្ជួនអ្នកជំងឺនិងអ្នកធ្វើចត្តាឡីស័កចេញពីសាលាទាំងពីរនោះរួចរាល់។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញនៅសល់ មណ្ឌលព្យាបាលជំងឺកូវីដ១៩ប្រមាណជិត២០កន្លែងទៀតប៉ុណ្ណោះរួមទាំងមន្ទីរពេទ្យផង។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ប្រភេទដែលតា ចំនួន ២៦៤៧ នាក់ ស្ត្រីមានចំនួន១៣១៧នាក់ នៅតាមរាជធានីខេត្តចំនួន ២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ភាគច្រើនជាអ្នកដំណើរមកពីបរទេស តាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប ភាសាជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សជាដើម។
ក្នុងចំណោម២៣រាជធានីខេត្តដែលឆ្លងជំងឺដែលតា នៅរាជធានីភ្នំពេញឆ្លងច្រើនជាងគេគឺមានចំនួន ៩១៤នាក់ ស្រី៤២៣នាក់ បន្ទាប់មកទៀត ខេត្តបន្ទាយមានជ័យ៥២៦នាក់ ឧត្តរមានជ័យ២៤៥នាក់ សៀមរាប ២០៧នាក់ ស្ទឹងត្រែង ១១៩នាក់ ព្រះវិហារ១០៨ និងខេត្តកណ្តាល១០២នាក់។ ក្រៅពីនេះខេត្តផ្សេងទៀតមានក្រោម១០០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


