Connect with us

ព័ត៌មានជាតិ

សិស្សក្នុងខេត្តពោធិ៍សាត់ ប្រមាណ ៨០​ ភាគរយ មករៀនក្នុងថ្នាក់

បានផុស

នៅ

ខេត្តពោធិ៍សាត់ មានសាលារៀនរដ្ឋចំនួន ៥៥ ថ្នាក់ទី ៩ និងថ្នាក់ទី ១២ បានបើកដំណើរឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា ខណៈដែលមានសិស្សជាង ៨០ ភាគរយបានមករៀនក្នុងថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ លោក លី សុគន្ធី ប្រាប់កម្ពុជាថ្មីថា តាមសាលារៀននីមួយៗ តម្រូវឱ្យមានការរៀបចំម៉ាស៊ីនវ៉ាស់កម្ដៅ តាមខ្លោងទ្វារ ហើយសិស្សត្រូវពាក់ម៉ាស់ចូលសាលារៀន។

លោក លី សុគន្ធី បញ្ជាក់ថា សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ប្រមាណ ៨០ ភាគរយ បានចូលរៀន ហើយឃើញថា មានការគ្រប់គ្រងបានល្អនៅតាមសាលានីមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម