Connect with us

ព័ត៌មានជាតិ

ចុះយកសំណាកពលរដ្ឋជាង​១០០នាក់ នៅក្រោយផ្សារស្ទឹងមានជ័យថ្មី បន្ទាប់ពីរកឃើញឆ្លងកូវីដ៩នាក់

បានផុស

នៅ

នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យធីតា សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​១ បាន​ចុះ​ធ្វើ​សំណាកលើ​ក្រុម​ពលរដ្ឋ​ជាច្រើននាក់រស់នៅ​ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​រកឃើញ​មានពលរដ្ឋ​ចំនួន​៩​នាក់ រស់នៅ​តំបន់​នោះមាន​វិជ្ជមាន​កូ​វីដ​១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​១ បានអោយដឹងថា ដំបូង​ឡើយ គឺ​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​និស្សិត​ចំនួន​៩​នាក់ ក្នុងចំណោម​១៥​នាក់ ដែល​ជួល​ផ្ទះ​ស្នាក់នៅ​រួមគ្នាមាន​វិជ្ជមាន​កូ​វីដ​១៩ កាលពីពេល​ថ្មីៗ ។ ក្រោយ​ការរកឃើញ​ហើយ​នោះ ក្រុមគ្រូពេទ្យក៏​បន្ត​ចុះ​ធ្វើ​សំណាក​ពលរដ្ឋ​រស់នៅ​ក្បែ​រ​ខាងដែល​ពាក់ព័ន្ធ តែម្តង ។

ជា​លទ្ធផលក្រុមគ្រូពេទ្យ​បានយកសំណាកធ្វើតេស្ដ​លើ​ពលរដ្ឋ​សរុប​១១២​នាក់ ស្រី​៦០​នាក់ គឺ​អវិជ្ជមាន​ទាំងអស់ ។ យ៉ាងណាមិញទោះបីជា​លទ្ធផលអវិជ្ជមាន​ក៏ដោយ ក៏​ពួកគេ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង នៅក្នុង​លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​រង់ចាំ​លទ្ធផល​សំណាក​ចេញពី​ម៉ាស៊ីន​ធំ​ក្នុង​រយះពេល​៧២​ម៉ោង​ម្តងទៀតដើម្បី​ប្រាកដប្រជា​ថា ពួកគេ​មាន​កើត​ជំងឺ​កូ​វីដ​១៩ ឬក៏​អត់ ។

សូមបញ្ជាក់ថា ក្រុមនិស្សិត​៩​នាក់ ដែល​រកឃើញ​មាន​វិជ្ជមាន​ដំបូង​គេ​នោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​យកទៅ​សម្រាក​ព្យាបាល​អស់ហើយ នៅឡើយ​និស្សិត​៦​នាក់​ផ្សេងទៀត​ដែល​រស់នៅ​រួមជាមួយ​គ្នា​នោះ តម្រូវអោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ដោយមាន​ការ​ហ៊ុម​ព័ទ្ធ​ខ្សែ​ពី​ខាងក្រៅ​ផងដែរ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម