ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាតាម Zoom ស្តីពី “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប”
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ដែលវេទិកាពិភាក្សានេះធ្វើឡើងតាមប្រពន្ធ័ហ្ស៊ូម (Zoom Meeting) និងមានការអញ្ជើញចូលរួមពីលោក លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើន។

បើតាមក្លិបអ្នកកាសែតកម្ពុជា ការរៀបចំវេទិកានេះ ដោយសារតែទទួលបានសំណូមពរជាច្រើនពីអ្នកសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់ដឹងអំពីការត្រៀមរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុប លើកទី១៣ ដែលគ្រោងនឹងត្រូវរៀបចំធ្វើឡើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតាមរយៈវេទិកានេះ អ្នកសារព័ត៌មាននឹងទទួលបាននូវព័ត៌មានផ្សេងៗទៀត ដូចជាប្រវត្តិ និងខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប រួមទាំងសារប្រយោជន៍ ដែលកម្ពុជានឹងទទួលបានក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ។

ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវេទិកាខាងលើនេះ មានសារសំខាន់សម្រាប់អ្នកសារព័ត៌មានបានលើកជាសំណួរផ្សេងៗទៅវាគ្មិនទាក់ទងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមទាំងសំណួរមួយចំនួនទៀត ដែលអ្នកសារព័ត៌មានចង់ដឹង លម្អិតសម្រាប់ការចូលរួមយកព័ត៌មានក៏ដូចជា ការសរសេរព័ត៌មានអំពីកិច្ចប្រជុំនោះផងដែរ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?