ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឲ្យគិតគូរអំពីទេសចរណ៍វ៉ាក់សាំង ហើយអ្នកទេសចរធ្វើចត្តាឡីស័កតែ ៧ ថ្ងៃប៉ុណ្ណោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ គិតគូរការបើឲ្យមានទេសចរណ៍វ៉ាក់សាំង សម្រាប់អ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់។ ការផ្ដល់អនុសាសន៍នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកទេសចរណ៍ឡើងវិញ នឹងត្រូវធ្វើឡើងជា២ជំហាន ដែលជំហាន ទី១ គឺការបើកទេសចរណ៍ក្នុងស្រុក ដោយប្រជាពលរដ្ឋខ្មែរ ពិតជាមានតម្រូវការធ្វើដំណើរកម្សាន្ដ នាចុងសប្ដាហ៍។ ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអ្នកទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ អាចចូលមកកាន់ប្រទេសកម្ពុជា ហើយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។
ក្នុងរយៈពេល៧ថ្ងៃនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំង គ្រប់ដូសហើយនោះ មិនមែនស្នាក់នៅតែក្នុងសណ្ឋាគារប៉ុណ្ណោះទេ តែអាចធ្វើដំណើរកម្សាន្តជាបណ្ដើរៗក្នុងតំបន់ ដែលពួកគចុះចតបាន តាមការរៀបចំរបស់ក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យគណៈរដ្ឋមន្ត្រី ក៏ដូចជាក្រសួងទេសចរណ៍ គិតគូអំពីបញ្ហា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


