ព័ត៌មានជាតិ
ប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ
ក្រសួងវប្បធម៌ និងវិចិត្រចិល្បៈ បានប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស រយៈពេលពីរសប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
ការប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេសនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះ កើនឡើនដល់១៤នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី៣០ ខែវិច្ឆិកានេះ បានឲ្យដឹងថា«ក្រសួងសូមជម្រាបជូនលោក លោកស្រី ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត សាធារណជនសមាគមមគ្គុទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ឲ្យបានដឹងថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកល នៃជំងឺជំងឺកូវីដ-១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនា សារមន្ទីរផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទ ទូទាំងប្រទេសរយៈពេល២សប្តាហ៍ ជាបណ្ដោះអាសន្ន អនុវត្តចាប់ពីថ្ងៃនេះតទៅ»៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


