Connect with us

ព័ត៌មានជាតិ

កូវីដបំប្លែងថ្មី(Delta)វាយលុកចូលភូមិចំនួន៨ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិចំនួន៨ ក្នុងភូមិសាស្ដ្រឃុំចំនួន៣ ក្នុងស្រុកអង្គរបុរី ជាបណ្ដោះ​អាសន្ន ចាប់ពីម៉ោង១៦និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី បន្ទាប់ពី​មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta)។

ក្នុងសេចក្ដីជូនដំណឹង ភូមិដែលត្រូវបិទខ្ទប់មាន ភូមិសាមគ្គី ភូមិស្តឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំងក ភូមិ​ទួលសាំងខ ឃុំអង្គរបុរី និងផ្នែកខ្លះនៃភូមិធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក សក្រុកអង្គរបុរី ខេត្តតាកែវ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការបិទខ្ទប់នេះក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងភូមិសាស្រ្ដដែលត្រូវបិទខ្ទប់ និងទប់ស្កាត់​មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម