ព័ត៌មានជាតិ
ទឹកស្ទឹងសែនហក់ឡើង អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋត្រៀម និងប្រុងប្រយ័ត្នទឹកជំនន់
បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃបណ្តាលឱ្យទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ បានហក់ឡើងគួរឱ្យព្រួយបារម្ភពីសុវត្តិភាពប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ អាចនឹងមានទឹកជំនន់លិចលង់ ប៉ះពាល់ដល់សត្វគោ ក្របី ដំណាំបន្លែបង្កានានាៗ ជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។

កំណើននៃកម្ពស់ទឹកស្ទឹងសែន មានប្រភពហូរមកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកសណ្តាន់ និងទីរួមខេត្តកំពង់ធំ ហូរធ្លាក់ទៅបឹងទន្លេសាប។ ជារៀងរាល់ឆ្នាំទាល់តែទឹកបឹងទន្លេសាបឡើងច្រាលមកវិញ ទើបបង្កឱ្យមានទឹកជំនន់ ទី២ក្នុងករណីភ្លៀងធ្លាក់ញឹកញាប់ នៅខេត្តព្រះវិហារ និងនៅតាមបណ្តាស្រុកក៏អាចបង្កឱ្យទឹកជំនន់នៅផ្នែកខាងលើ ដោយសារការហូរចូលបឹងទន្លេសាបមិនទាន់ បង្កឱ្យទឹកជន់ប៉ែកខាងលើនៃថ្នល់ជាតិលេខ៦។
លោក យោ ឡា ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ថាកម្រិតទឹកស្ទឹងសែនក្នុងព្រឹកនេះ មានកម្ពស់ ១៣.៣៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១៣.៥០ម៉ែត្រ។ ចំពោះការលិចលង់ស្រូវសែ្រប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ គឺនៅពុំទាន់មាននៅឡើយទេ ដោយសារបងប្អូនប្រជាកសិករ គាត់បានប្រមូលផលរួចរាល់អស់ហើយ ទើបពុំបានធ្វើឱ្យមានផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់។

ក្នុងនោះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ននិងទឹកជំនន់ ព្រោះអាចនិងមានទឹកជំនន់បាន បើកាលណាមានភ្លៀងបន្តធ្លាក់ច្រើនទៀត។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងពីរបាយការណ៍នៅថ្ងៃទី២០ កញ្ញាកន្លងមក ផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងសរុប ២៥១ហិចតា ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោគចំនួន ២១១ហិចតា ឃុំត្នោតជុំ ស្រុកបារាយណ៍ ចំនួន ៤០ហិចតា ខូចខាតដោយទឹកជំនន់ទឹកភ្លៀងសរុប ១៤ហិចតា នៅឃុំទ្រៀល ស្រុកតាំងគោគ ខេត្តកំពង់ធំ។

រីឯកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកម្លំាង ១៥០នាក់ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលផ្តុំកម្លាំងដើម្បីត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ក្រោមការណែនាំចង្អុលបង្ហាញពី លោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឱ្យត្រៀមចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលលាក្នុងករណីមានគ្រោះមហន្តរាយ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


