Connect with us

ព័ត៌មានជាតិ

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​ហ៊ុយ​ឡេង ម្ចាស់​ផ្សារ​ហ៊ុយ​ឡេង​ជោគជ័យ បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​បន្លែ​គ្រប់មុខ​យក​មក​ពី​បណ្តា​ខេត្ត​មក​ដាក់លក់​នៅក្នុង​ផ្សារ​ពេល​ម៉ោង​១​យប់ លុះ​បន្លែ​នៅសល់​គេ​មិន​ទិញ​ស្រាប់​អាជីករ​នោះ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ដូច​យក​សំរាម​មកចាក់​ក្នុង​ផ្សារ​អញ្ចឹង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ស្រាប់តែ​ផ្ទុះ​ការតវ៉ា​នៅមុខ​សាលាខេត្ត នៅ​ព្រឹក ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក ថ្ងៃទី​២៨​នោះ​មាន​អាជីវករ​ប្រហែល​៣០​នាក់​បាន​ជិះ​រថយន្ត​ដឹក​បន្លែ​មក​ឈប់​នៅមុខ​សាលាខេត្ត​ក្នុងនោះ​មាន​អាជីវករ​ម្នាក់​បាន​ស្រែក​ខ្លាំងៗ​សុំ​ឲ្យ​អភិបាលក្រុង​សិរីសោភ័ណ​ជួយ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ពួក​ខ្លួន​នៅ​ផ្សារ​ចិន​ខ្មៅ​ជាមួយ​លោក​ហ៊ុយ ឡេង នៅ​ផ្សារ​ហ៊ុយ ឡេង។

អាជីវករ​នោះ​បាន​និយាយ​ថា ពួក​ខ្លួន​លក់​បន្លែ ផ្លែឈើ​នៅ​ផ្សារ​ចិន​ខ្មៅ ប៉ុន្តែ​មិនអាច​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ហ៊ុយ ឡេង​បានទេ ព្រោះ​ម្ចាស់​ផ្សារ​នោះ​បាន​ហាមឃាត់ ពួក​អាជីវករ បាន​សុំ​អន្តរាគមន៍ លោក​អភិបាលក្រុង​សិរីសោភ័ណ​ដើម្បី​ឲ្យ​ពួក​ខ្លួន​អាច​ចេញ ចូល លក់ដូរ​នៅ​ផ្សារ​ហ៊ុយ ឡេង ជាធម្មតា​ទៅមក​ផង។

ជាការ​ឆ្លើយតប​លោក​ហ៊ុយ ឡេង ម្ចាស់​ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ​បាន​ឲ្យ​ដឹងថា ​លោក​បាន​បើក​ចិត្ត​ទូលាយ​និង​យល់ព្រម​ជាធម្មតា​ឲ្យ​អាជីវករ​ផ្សារ​ចិន​ខ្មៅ​អាច​ចេញចូល​ទិញ លក់ដូរ​ទំនិញ​ក្នុង​ផ្សារ​លោក​បាន​មួយ​សេរី ប៉ុន្តែ​ទំនិញ​បន្លែ​ផ្លែឈើ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​គុណភាព​ចាប់ពី​ម៉ោង​១១​យប់​ដល់​ម៉ោង​២ រំលង​អធ្រាត្រ ជាមុនសិន បន្លែ​ផ្លែឈើ​ស្លោក​ស្វិតរ​ញ៉ម ខូច​ឬ​អន់សាច់ ស្អុយរលួយ មិន​អនុញ្ញាត​ឲ្យ​ចូល​លក់​ដាច់ខាត វា​នឹង​បង្ក​ខូច​កេរ្តិ៍ឈ្មោះ​ផ្សារ​របស់​លោក​និង​ប៉ះពាល់​ដល់​ទឹកចិត្ត​អាជីវករ​ផងដែរ។

លោក​បន្ត​ថា ​ករណី​ដកហូត​តូប​ឬ​ រាន​លក់ដូរ​ពី​អាជីវករ​ព្រោះ​តូប​គេ​មិន​លក់​យក​ទៅ​ឲ្យ​អ្នក​ផ្សេង​លក់​បន្ត​។

គួរ​បញ្ជាក់ថា ផ្សារ​ហ៊ុយ ឡេង​មានការ​ត្រួតពិនិត្យ​ទំនិញ អនាម័យ​តាមរយៈ​ការ​សហការ​នឹង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ចូល​ត្រួតពិនិត្យ​,​ការ​បង្ការ​ទប់ស្កាត់​ការឡើង​ថ្លៃ​ទំនិញ​ហួសហេតុ ការ​បង្ការ​ការពារ​ជំងឺ​កូវីដ​១៩ ជាដើម។​ រីឯ​ខាង​ផ្សារ​ចិន​ខ្មៅ​វិញ បាន​បង្កើត​ឡើង​ដើម្បី​ព្យាយាម​ទាក់ទាញ​និង​ទិញ​អាជីវករ​ឲ្យ​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​ខ្លួន តាមរយៈ​ការ​មិន​គិតថ្លៃ​ទឹក ភ្លើង ឈ្នួល​កន្លែង ការ​បញ្ចុះ​តម្លៃ​ទិញ​ដី​នៅ​ជុំវិញ​ផ្សារ​ជាដើម​។​ហេតុនេះ ទំនង​ជាមាន​កម្លាំង​ជំរុញ​ពីក្រោយ​ផង ទើប​ចេះ​តែមាន​ផ្ទុះ​ការទាស់ទែង​រវាង​អាជីវករ​និង​ម្ចាស់​ផ្សារ​ចិន​ខ្មៅ​និង​ផ្សារ​ហ៊ុយ ឡេង។

ចំណែក​លោក​ហ៊ឹល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​លើក​នេះ ដោយ​តម្រូវ​ឲ្យ​អាជីវករ​ផ្សារ​ចិន​ខ្មៅ​មាន​សិទ្ធិ​លក់ដូរ ចេញចូល​ទៅមក​ផ្សារ​ហ៊ុយ ឡេង​បាន។ ហើយ​ផ្សា​រទាំង​២ ត្រូវ​សម្អាត​អនាម័យ បរិស្ថាន ព្រម​អនុវត្ត​វិធាន​សុខាភិបាល​និង​រាជរដ្ឋាភិបាល​ទាក់ទិន​បង្ការ​ការ​រីក​កាល​ដាល​ជំងឺ​កូ​វីដ​១៩ ផងដែរ។

លោក​ហ៊ឹល រ៉ា​យ៉ា បន្ត​ថា ករណី​បើ អាជីវករ​ផ្សារ​ចិន​ខ្មៅ​នាំ​ទំនិញ​គ្មាន​គុណភាព​មក​លក់​នៅ​ផ្សារ​ផ្សារ​ហ៊ុយ ឡេង គឺ​អាជីវករ​ផ្សារ​ចិន​ខ្មៅ​ជា​អ្នកទទួលខុសត្រូវ​ខ្លួនឯង​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៥១ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម