ព័ត៌មានជាតិ
វឌ្ឍនភាពទំនប់អូរតេធិបតី ៖ ក្រោយដាក់សម្ពោធ អាជ្ញាធរត្រៀមតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋក្នុងខេត្តមណ្ឌលគិរី
លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់ «កម្ពុជាថ្មី»ឲ្យដឹងថា វឌ្ឍនភាពនៃសមិទ្ធផលទំនប់អូរតេធិបតី ដែលជាប្រភពចែកចាយទឹកស្អាតដ៏ធំសម្បើមបន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់កន្លងមក ក្រោមអវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទំនប់អូរតេធិបតីនេះមានអត្ថប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន។

លោកបន្តថា ទីមួយទំនប់នេះក្រៅពីការផ្គត់ផ្គង់ ស្រោចស្រពដំណាំកសិកម្មរបស់កសិករបងប្អូនប្រជាពលរដ្ឋដែលតំបន់នេះ និយាយជារួម គឺបានទាញយកប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ទាំងក្នុងស្រុកអូររាំង ក៏ដូចប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ។ លើសពីនេះ ហើយនៅពេលខាងមុខ ថ្វីដ្បិតតែមិនទាន់អាច បញ្ចប់ដោយការទាញទឹកបម្រើសេវាសាធារណៈចែកចាយទៅដល់ពលរដ្ឋ តែនៅថ្មីៗនេះមន្ត្រីជំនាញកំពុងតែបន្តនីតិវិធី ដោយមន្ទីរឧស្សាហកម្មនិងសិប្បកម្ម និងកំពុងសិក្សាបង្កើតឱ្យមានអនុស្ថានីយថ្មីនៅក្បែរនោះបន្ថែមទៀត ដើម្បីទាញយកផលិតជាទឹកស្អាតតបណ្តាញទៅដល់ខ្នងផ្ទះតែម្តង។

លោកអភិបាលស្រុកបានបន្ថែមថា ក្រោយពីការផ្គត់ផ្គង់ទឹកស្អាតទំនប់អូរតេធិបតី ក៏មានសក្ដានុពលផ្នែកវិស័យទេសចរណ៍ខ្លាំង ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមកទស្សនាកម្សាន្តនាបរិវេណនេះ។

ក្រៅពីបុណ្យជាតិធំៗ ជាពិសេសភ្ញៀវទេសចរតែងមកកម្សាន្តនាចុងសប្ដាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលក្រុមអ្នកទេសចរទាំងនោះមើលទេសភាពធម្មជាតិយ៉ាងស្រស់បំព្រងហ៊ុមព័ទ្ធដោយជួរដងភ្នំរុក្ខជាតិខៀវខ្ចី ដែលជាទីមនោរម្យបរិយាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកកម្សាន្តនៅទីនេះ។

លោក សៀក មុន្នី បានបញ្ជាក់ថា នាពេលខាងមុខ អាជ្ញាធរស្រុកនឹងគ្រោង ដាក់ឧបករណ៍ពោងបណ្ដែតទឹកជិះលេងកម្សាន្តនៅក្នុងទំនប់ធិបតីនេះផងដែរ ព្រោះនៅបរិវេណទំនប់មានពីដំណាក់។ និងមានឧបករណ៍ផ្សេងៗបន្ថែមទៀតដើម្បីអាចឱ្យ ប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេង កម្សាន្តនៅខេត្តមណ្ឌលគិរី បានច្រើនថែមមួយកម្រិតទៀត។

គួរគូសបញ្ជាក់ថា ទំនប់អូរតេធិបតី ដែលជាគម្រោងធនធានទឹកពហុវិស័យតម្លៃ ៦២លានដុល្លារអាមេរិក បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោយចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។ ទំនប់នេះមានសមត្ថភាពស្តុកទឹក ១២លានម៉ែត្រគូប និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមាន ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ ដែលដើរតួជាស្ពានឆ្លងកាត់, សំណង់បង្ហូរទឹក, អគារការិយាល័យ, និងផ្លូវបេតុងជុំវិញអាងនេះ៕
អត្ថបទ ៖ រៀម សុខហេង












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


