ព័ត៌មានជាតិ
សូមប្រយ័ត្នខែទឹកឡើង! ក្មេងប្រុសម្នាក់ត្រូវពស់ចឹកពេលទៅងូតទឹក
ក្មេងប្រុសម្នាក់ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹក ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យជួយសង្គ្រោះជីវិតទាន់ពេលរួចផុតពីសេចក្តីស្លាប់។
រឿងរាងនេះកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។
នគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្មេងប្រុសដែលត្រូវពស់ចឹកមានឈ្មោះ សេន លីដែត ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា តាមការឲ្យដឹងពីក្រុមគ្រួសារនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩នោះ កុមារាឈ្មោះ សេន លីដែតបានដើរទៅងូតទឹកពាងនៅចំហៀងផ្ទះនៅពេលកំពុងដើរទៅមិនបានជាមើល បានជាន់ពស់ស្រកាចាស់ចឹកត្រូវចំជើងខាងឆ្វេង ។ ភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ហើយត្រូវបានគ្រូពេទ្យជួយចាក់វ៉ាក់សាំងបន្សាបពិសទាន់ពេល។
ក្រោយពីក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការសង្គ្រោះបន្ទាន់ក្មេងប្រុសនោះរួចពីសេចក្តីស្លាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក្រុងសិរីសោភ័ណពិនិត្យបន្ត៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក