ព័ត៌មានជាតិ
ឃាត់មេខ្យល់ លួចដឹកពលករ តាមម៉ូតូកង់បី បម្រុងឆ្លងដែនទៅថៃ
ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់លួចដឹកពលករ៥នាក់តាមម៉ូតូកង់បីបំរុងលួចឆ្លងដែនទៅរកកាងាធ្វើនៅស្រុកថៃដោយខុសច្បាប់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រុកថ្មពួក ធ្វើការឃាត់ខ្លួនពេលដែលនគរបាលប៉ុស្តិ៍ដើរល្បាតចម្ងាយ៣០០ម៉ែត្រខាងលិច រង្វង់មូលបឹងត្រកួន ត្រង់ចំណុចការ៉ាស់សាំង ក្នុងភូមិសាស្ត្រភូមិវល្លិ៍ប្រេង ឃុំគោករមៀត។ ជនសង្ស័យមានឈ្មោះ សៅ ឆដា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា កំលាំនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតល្បាតខាងលិចរង្វង់មូលបឹងត្រកួនប្រទះឃើញប្រជាពលរដ្ឋប្រុស-ស្រី ១ក្រុមមានគ្នាចំនួន៥នាក់ ក្នុងនោះក្មេង២នាក់ មានទីលំនៅភូមិប៉ែន ឃុំលៀច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងមានអ្នកបើកម៉ូតូកង់បីមកដឹក ដោយមានការសង្ស័យក៏សួរនាំ ទើបដឹងថា ប្រជាពលរដ្ឋទាំងនោះមានបំណងឆ្លងដែនទៅថៃដោយមានអ្នកបើកម៉ូតូកង់បីមកទទួលយក។ ក្រោយពីសួរនាំបានបញ្ជូនប្រជាពលរដ្ឋនិងអ្នកបើកម៉ូតូកង់បីទៅអធិការដ្ឋាននគរបាល ស្រុកថ្មពួក បន្តសួរនាំនិងមានវិធានការតាមនិតិវិធីបន្ត។
លោកវរសេនីយ៍ទោ ស៊ុន សារឿន ថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត នគរបាលស្រុកថ្មពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៅ ឆដា ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាគេពិតជាមានបំណងដឹកពលករ ខ្មែរទាំង៥នាក់ ក្នុងនោះក្មេង២នាក់ ឆ្លងទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយយកថ្លៃដឹកចំនួន៥០០បាត ក្នុង១នាក់ ដឹកឆ្លងទៅដល់ផ្លូវជាតិក្នុងដីថៃ។ ផ្អែកទៅលើចម្លើយសារភាពជនសង្ស័យ កំលាំជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីនៅព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១។ដោយឡែកពលករទាំង៥នាក់ បានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


