ព័ត៌មានជាតិ
មេប៉ូលិសស្រុកប្រាសាទបាគង បំភ្លឺរឿងកូនចៅ និងពលរដ្ឋប្តឹងរឿងពុករលួយ
សៀមរាប៖ អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯកលឹម សម្បត្តិ បានថ្លែងបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមិក ដែលបានប្តឹងចោទរឿងពុករលួយ។
ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញសារព័ត៏មានយកទៅចុះផ្សាយជាបន្តបន្ទាប់។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានថ្លែងអោយដឹងតាមទូរសព្ទ័ថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តិអំពើពុករលួយ សុំអោយថ្នាក់លើដកចេញពីដំណែងជាអធិការ។ករណីនេះលោក មិនបានដឹងអំពីបំណងរបស់បុគ្គលនៅពីក្រោយ តែសង្ឃឹមថាថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា។
លោកអធិការបញ្ជាក់ថា កន្លងមកលោកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិការខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯកភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀល យកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីនេះ លោកក៍បានចំណាយថវិការផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។



ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹក ដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។ លោកអភិបាលស្រុក បានឲ្យដឹងថា កំឡុងពេលកន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិភាពពលរដ្ឋក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។
ចំណែកលោកអធិការលឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់បាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តិដូចបណ្តឹងអនាមឹកនោះឡើយ៕
អត្ថបទ៖ កុសល្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


