ព័ត៌មានជាតិ
ពេញ១ថ្ងៃ២៥តុលានេះ អភិបាលរាជធានី ចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ពេញមួយថ្ងៃនៃថ្ងៃទី២៥ខែតុលានេះ ពោលគឺចាប់តាំងពីព្រឹករហូតដល់ល្ងាច លោកអភិបាលរាជធានីភ្នំពេញនៅតែបន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដល់អាជ្ញាធរនិងមន្ទីរជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការបាក់ទំនប់សន្តស្ទឹងព្រែកត្នោត ។

នៅល្ងាចថ្ងៃដដែលនេះ លោក អភិបាលរាជធានីភ្នំពេញបានជិះម៉ូតូដោយខ្លួនឯង ដើរពិនិត្យស្ថានភាពទឹកនៅតាមបណ្តាយសន្តស្ទឹង និងបានបញ្ជាកងកម្លាំងនិងមន្ត្រីជំនាញ ទប់ស្កាត់ការហូរច្រោះរន្ធនាគនៅលើទំនប់សន្តស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅនិងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កឲ្យមានហានិភ័យដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបានបើ មិនមានវិធានការទាន់ពេល។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមក នៅត្រឹមល្ងាចថ្ងៃទី២៥តុលានេះ មិនមានអ្វីប្រែងប្រួលឲ្យធ្ងន់ធ្ងរនូវឡើយទេ ដោយសារតែ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញ ការងារទប់ស្កាត់គ្រោះមហន្តរាយនេះ យើងបានប្រើប្រាស់កម្លាំងសរុបអនុវត្តការងារតភ្លាមៗ ទាំងការទប់ទំនប់ឲ្យបានខ្ពស់ វិធានការទប់ស្កាត់ទឹកហូរតាមរន្ធនាគ ជាមួយនឹងការត្រៀមលក្ខណៈទុកជាមុន ក្នុងរយៈពេលវែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេងនៅតែដាក់បញ្ជាក់យ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវតែនៅជាប់ ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាចដោះ ស្រាយឆ្លើយតប ជួយសង្គ្រោះយបានទាន់ ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង និងមិនបានដោះស្រាយ នោះឡើយ៕
ដោយ ៖ ស្រីរ័ត្ន








-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


