ព័ត៌មានជាតិ
គ្រែពេទ្យសម្រាកព្យាបាលអ្នកជំងឺចំនួន៦គ្រឿង តម្លៃស្មើជាង៦.០០០ដុល្លាររបស់ក្រុមហ៊ុនកាស៊ីណូ ដាយមិនស៊ីធី ធ្វើការឧបត្ថម្ភដល់អង្គភាពអាវុធហត្ថ
បន្ទាយមានជ័យ ៖ គ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺចំនួន៦ ដែលមានតម្លៃស្មើជាង៦.០០០ដុល្លារ របស់ក្រុមហ៊ុនកាស៊ីណូដាយមិនស៊ីធី បានធ្វើការឧបត្ថម្ភ ដល់អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពិធីទទួលគ្រែពេទ្យសម្រាប់សម្រាកព្យាបាលអ្នកជំងឺនេះ ដោយលោកឧត្តមសេនីយ៍ត្រី បោក ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពិធីទទួលគ្រែពេទ្យនោះ លោកបោនប៊ិនបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គ្រែពេទ្យនេះមានការឧបត្ថម្ភ ពីលោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមុិនស៊ីធី) ក្រុងប៉ោយប៉ែត ក្នុងគ្រែ១មានតម្លៃជាង ១.០០០ដុល្លារ គ្រែទាំងអស់នេះ លោកទុកសម្រាប់បំពាក់ក្នុងបន្ទប់ពិនិត្យ និងព្យាបាលដល់កងរាជអាវុធក្នុងហត្ថខេត្តបន្ទាយមានជ័យ ទាំងអស់ដែលមានអ្នកជំងឺ។

ក្នុងនោះម្ចាស់អំណោយបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយមើលឃើញក្នុងបញ្ជាការកងរាជអាវុធហត្ថខេត្តមានក្រុមគ្រូពេទ្យជំនាញប្រចាំការក្នុងបញ្ជាការកងរាជអាវុធហត្ថ ដោយពុំមានបំពាក់គ្រែពេទ្យ ទើបលោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមិនស៊ីធី) ក្រុងប៉ោយប៉ែតទិញគ្រែពេទ្យទាំង៦នេះទុកសម្រាប់បំពាក់ក្នុងបន្ទប់ពិនិត្យ និងព្យាបាលកងរាជអាវុធក្នុងហត្ថខេត្ត។

លោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមិនស៊ីធី) បានលើកទឹកចិត្ត ដល់ អង្គភាពអាវុធហត្ថត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលដល់អ្នកជំងឺអាវុធហត្ថទាំងអស់ឲ្យកាន់តែ ប្រសើរ ថែមទៀត ពិសេសដើម្បី ទប់ស្កាត់កុំឲ្យកើតមាន ការឆ្លង រីក រាលដាល នៃ ជំងឺកូវីដ-១៩នេះ បន្តទៀត ក្នុងនោះត្រូវអនុវត្តតាម កា រ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គឺ ៣ កុំ និង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

ក្នុងនោះដែរ លោកបោន ប៊ិន បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមិនស៊ីធី)ដែលបានធ្វើការឧបត្ថម្ភ គ្រែពេទ្យចំនួន៦ដែលមានតម្លៃដល់ទៅជាង ៦.០០០ដុល្លារសម្រាប់យកទៅបម្រើការងារក្នុងអង្គភាពអាវុធហត្ថលោកថាសប្បុរសធម៌នេះអង្គភាពអាវុធហត្ថទាំងអស់មិនអាចបំភ្លេចបានឡើយ៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា