សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលបានជំនួយឥតសំណងសរុប ១,២ លានដុល្លារ សម្រាប់គាំទ្រសកម្មភាពផលិតកម្ម
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបចំនួន ១,២ លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន។

លោក ឃឹម ហ្វីណង់ នាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបចំនួន ១,២ លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន។
ក្នុងនោះទឹកប្រាក់ចំនួនជាង ៦ ម៉ឺនដុល្លារ សម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងថវិកា ១,១ លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលនឹងបានជាប្រយោជន៍យ៉ាងទូលំទូលាយដល់ការលើកកម្ពស់ជីវភាពរបស់សម្បទានិករបស់យើងទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍មួយនេះ។

ជាក់ស្តែង ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។
សូមជម្រាបថា ដើម្បីជួយគាំទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយះពេល ៣ឆ្នាំ គឺ ២០២៥-២០២៧។

បច្ចុប្បន្ននេះ ក្រសួងកសិកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទាន បាននឹងកំពុងរៀបចំដំណើការឥណទាន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើប៕
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


