ព័ត៌មានអន្ដរជាតិ
ម្ចាស់ជំនួយធំជាងគេ ដែលជួយដល់ អ៊ុយក្រែន មិនមែនជា អាមេរិក ទេ
ចាប់តាំងពីរុស្ស៊ីបើកការវាយលុក អ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២មក សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានសន្យាផ្តល់ជំនួយផ្នែកយោធានិងមនុស្សធម៌ មានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
ប៉ុន្តែនៅពេលសង្រ្គាមអូសបន្លាយចូលដល់ខែទី១៩ លោកប្រធានាធិបតី Volodymyr Zelensky ហាក់ដូចជាកំពុងប្រឈមមុខនឹងការតស៊ូដ៏លំបាកមួយ ពោលគឺត្រូវបញ្ចុះបញ្ចូលទាំងប្រទេសជិតខាង និងសម្ព័ន្ធមិត្តលោកខាងលិច ឲ្យគាំទ្រខ្លួន។

សំណើចុងក្រោយរបស់រដ្ឋបាលលោក Joe Biden សម្រាប់កញ្ចប់ជំនួយថ្មី ក្នុងទំហំទឹកប្រាក់២៤ពាន់លានដុល្លារ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងសភាអាមេរិក។
អ្នកសាធារណរដ្ឋមួយចំនួននិយាយថា ប្រាក់គួរតែយកទៅចំណាយលើការបង្កើនសន្តិសុខ នៅតាមព្រំដែនអាមេរិកល្អជាង ខណៈមានក្តីបារម្ភអំពីអំពើពុករលួយក្នុងប្រទេស អ៊ុយក្រែន។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ប្រទេសរបស់លោក នឹងលែងជួយអាវុធដល់អ៊ុយក្រែនទៀតហើយ ចំពេលមានជម្លោះជុំវិញបម្រាមរបស់ប៉ូឡូញ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីការពារផលប្រយោជន៍របស់កសិករខ្លួន។
ខាងក្រោមគឺជាម្ចាស់ជំនួយទាំង១០ ដែលជួយដល់អ៊ុយក្រែន បូកទាំងជំនួយយោធា ហិរញ្ញវត្ថុនិងមនុស្សធម៌ គិតត្រឹមថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣៖
- សហភាពអឺរ៉ុប៖ ៨៤.៨ ពាន់លានដុល្លារ
- សហរដ្ឋអាមេរិក៖ ៦៩.៥ ពាន់លានដុល្លារ
- អាល្លឺម៉ង់៖ ២០.៩ ពាន់លានដុល្លារ
- ចក្រភពអង់គ្លេស៖ ១៣.៨ ពាន់លានដុល្លារ
- ន័រវែស៖ ៧.៤ ពាន់លានដុល្លារ
- ជប៉ុន៖ ៦.៥ ពាន់លានដុល្លារ
- កាណាដា៖ ៥.៤ ពាន់លានដុល្លារ
- ប៉ូឡូញ៖ ៤.៣ ពាន់លានដុល្លារ
- ហូឡង់៖ ៤.១ ពាន់លានដុល្លារ
- ដាណឺម៉ាក៖ ៣.៨ ពាន់លានដុល្លារ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


