ព័ត៌មានជាតិ
ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥
ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង នាំទៅប្រគេនដល់វត្តចំនួន១៥១វត្តនិងសាលាបុណ្យចំនួន៥ នៅក្នុងរាជធានីភ្នំពេញសំរាប់ ពិធីបុណ្យចូលព្រះវស្សាដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

កម្មវិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ កក្កដា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តនាគវន័្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង។

តាមទំនៀមទម្លាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែរាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ១៥កើតខែ កត្តិក។
ក្នុងរយៈពេល៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យិឆេះជានិច្ច។ តែបច្ចុប្បន្ននេះដោយសារក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។

ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែ ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះ លោកអាចចូលបច្ឆិមវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាព ហើយត្រូវគិតវស្សាឱ្យគ្រប់៣ខែដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោជខែកត្តិក ចំពោះទ័យទានដែលត្រូវប្រគេនដល់ព្រះសង្ឃតាមវត្តទាំង១៥១វត្តនិង៥សាលាបុណ្យដោយក្នុង១វត្តនិង១សាលាបុណ្យមាន ៤០ម៉ឺនរៀល,ទៀនវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដកចំនួន១,ស្ករស១បាវ២៥គីឡូក្រាម,ទឹកដោះគោខាប់១កេស,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុង។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង បានអញ្ជើញអុជទៀន អុជធុនៅលើព្រះវិហារសុំសេចក្ដីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាចូលព្រះវស្សានេះ៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


