ព័ត៌មានជាតិ
ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ
ចម្ការកាហ្វេមួយកន្លែងដែលមានចម្ងាយ១០គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ពីមហាជន ដែលមានឈ្មោះថា ភីដាកាហ្វេហ្វាម(PIDA COFFEE FARM) ហើយអ្វីទាក់ទាញខ្លាំងនោះ គឺអ្នកនិយមទទួលទានកាហ្វេ ថែមទាំងមានគ្រាប់កាហ្វេ ដែលមានសុទ្ធសឹងតែពូជកាហ្វេមានគុណភាពល្អ។

លោក ស៊ាន លាងហុី អាយុ៥៥ឆ្នាំ ជាអ្នកបច្ចេកទេសគ្រប់គ្រងនៅក្នុងចម្ការកាហ្វេ នៅភោជនីយដ្ឋាន ភីដាកាហ្វេហ្វាម ដែលមានទីតាំងស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា គាត់មានអាជីពបទពិសោធដាំកាហ្វេនេះអស់រយៈពេលជិត៤ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នការដាំដុះដំណាំកាហ្វេនៅក្នុងចម្ការ មានពូជចំនួនពីប្រភេទ ទីមួយពូជឈ្មោះ Arabica ដែលដំបូងឡើយពូជនេះបាននាំយកមកពីប្រទេសឡាវ។ ចំណែកទីពីរមានឈ្មោះ Robusta ដែលនាំមកពីប្រទេសវៀតណាម។

លោកបន្ថែមថា ចម្ការកាហ្វេសព្វថ្ងៃដាំដុះសរុបផ្ទៃដីចំនួន២០ហិកតា ដែលដំបូងឡើយការដាំដុះប្រភេទពូជការហ្វេ Arabica ត្រឹម១៥ ហិកតាប៉ុណ្ណោះ តែនៅក្នុងឆ្នាំនេះគាត់បានពង្រីកទៅលើពូជ Robusta ចំនួន៥ហិកតាបន្ថែមទៀត។
ក្នុងន័យនេះ ព្រោះតម្រូវការគ្រាប់កាហ្វេសម្រាប់ផ្គត់ផ្គង់ទាំងសាខាក្នុងខេត្តមណ្ឌលគិរី និងសាខានៅឯរាជធានីភ្នំពេញចំនួន៤ទីតាំងទៀត។ ហើយបច្ចុប្បន្នមានការគាំទ្រខ្លាំងពីអតិថិជន ព្រោះរសជាតិកាហ្វេArabica មានរសជាតិឈ្ងុយឆ្ងាញ់ ទោះទទួលទាន់ច្រើនបន្តិចក៏មិនធ្វើទុក្ខទៅដល់សុខភាពនោះដែរ។

បន្ថែមពីនេះទៀតនោះ មូលហេតុដែលអតិថិជនមានការចាប់អារម្មណ៍ទៅលើពូជកាហ្វេមួយប្រភេទនេះ ព្រោះមិនសូវមានតំបន់ខេត្តក្នុងស្រុកណាដែលអាចដាំពូជមួយប្រភេទនេះបាន នឹងអាចផ្គត់ផ្គង់ទីផ្សារបានច្រើននៅឡើយទេ ដោយសារតែវាទាមទារអាកាសធាតុគ្រប់គ្រាន់ ជាពិសេសដីដែលមានជីវជាតិត្រជាក់ ហើយអ្វីដែលសំខាន់នោះគឺកម្ពស់នីវ៉ូទឹកសមុទ្រចាប់ពី៧០០ម៉ែត្រ ទៅ១០០០ម៉ែត្រទើបអាចដាំពូជ Arabicaមួយប្រភេទនេះបាន ហើយនៅក្នុងខេត្តមណ្ឌលគិរី កម្ពស់នីវ៉ូជាក់ស្តែងគឺ៧១៩ម៉ែត្រ។
ទន្ទឹមនឹងនោះ សម្រាប់ពូជ Arabica នេះសមស្របបំផុតសម្រាប់ទឹកដីក្នុងខេត្តមណ្ឌលគិរីដែល មានរយៈកម្ពស់ខ្ពស់ ដែលអាចដាំពូជមួយប្រភេទនេះបានទាំងភាពលូតលាស់ និងគ្រាប់កាហ្វេមានគុណភាពខ្ពស់ល្អ និងទទួលបានទិន្នផលក្នុងមួយហិកតារចន្លោះពី៦ទៅ៧ទៅតោនស្រស់។

លោកបានគូសបញ្ជាក់ថា នៅពេលកន្លងទៅក៏ធ្លាប់មានក្រុមអ្នកបច្ចេកទេសបានត្រួតពិនិត្យគ្រាប់កាហ្វេនេះដល់ចម្ការផងដែរ ដែលក្រុមអ្នកបច្ចេកទេសត្រួតពិនិត្យ បានប្រាប់ពីលទ្ធផលថា គ្រាប់កាហ្វេ Arabica នេះ គ្រប់គ្រាន់ស្តង់ដារសម្រាប់ការនាំចេញទៅក្រៅប្រទេសបាន។ ប៉ុន្តែដោយសារ ការដាំដុះនៅក្នុងចម្ការ រីដាកាហ្វេហ្វាមនៅមានកម្រិត ហើយទិន្នផលដែលទទួលបាន គ្រាន់តែសម្រាប់ផ្គត់ផ្គង់ ក្នុងភោជនីយដ្ឋានក៏ដូចជានៅឯរាជធានីភ្នំពេញតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា នៅពេលខាងមុខលោកគ្រោងនឹងពង្រីកផ្ទៃដីដាំកាហ្វេបន្ថែមទៀត ហើយក្នុងនាមគាត់មានបទពិសោធច្រើនឆ្នាំ ក៏ធ្លាប់ឆ្លងកាត់សិក្សានៅក្រៅប្រទេស រួមមានប្រទេសឡាវ និងប្រទេសវៀតណាម និងបាននាំពូជចំនួន៥ប្រភេទបន្ថែមទៀតជាអម្បូពូជ Robustaរួមមាន ១ X.Lin ទី២ កាយ៉ៃ ទី៣ TR9 ទី៤ TR4 និងទី៥ ប្រភេទពូជMit ។ពូជទាំងអស់នេះសុទ្ធសឹងតែនាំចូលពូជថ្មីមកបណ្តុះបន្ថែមទៀត និងត្រៀមដាំទៅលើផ្ទៃដីដែលបានគ្រោងទុកផងដែរ។

បើតាមបទពិសោធ និងការដាក់ដាំដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនេះកន្លងមក ក្នុងនាមលោកជាកសិករ និងមានបច្ចេកទេសមួយរូប សូមលើកទឹកចិត្ត និងជំរុញទៅដល់ប្រជាពលរដ្ឋ កសិករក្នុងខេត្តមណ្ឌលគិរី និងនៅតំបន់ខេត្តដ៏ទៃ ដែលមានបំណងចង់ដាំដំណាំកាហ្វេនេះលោកអាចចែករំលែក និងបង្ហាត់បង្រៀនបាន។ ព្រោះបច្ចុប្បន្នដំណាំកាហ្វេមិនលំបាករកទីផ្សារនោះទេ តម្លៃក៏កើនឡើងជាបន្តបន្ទាប់ លើសពីនេះការដាំដុះដំណាំកាហ្វេនេះ ក៏ឆាប់ទទួលបានទិន្នផលផងដែរ ដោយប្រើរយៈពេលថែទាំត្រឹមតែពីរឆ្នាំប៉ុណ្ណោះកសិករនឹងទទួលបានផល ក៏ដូចជាអាចលក់ចេញលើទីផ្សាបានហើយ។ លោករំពឹងថា ក្រោយកសិករនាំគ្នាដាំដុះដំការការហ្វេឲ្យបានច្រើនព្រមគ្នានោះ ព្រោះនៅពេលថ្មីៗនេះ កសិករដាំការហ្វេក្នុងខេត្តមណ្ឌលគិរីមួយចំនួនបានចងក្រងគ្នាជាសមាគម នៅពេលដែលយើងទទួលបានទិន្នផលច្រើនព្រមគ្នា ពេលនោះយើងអាចនាំចេញលក់ទៅលើទីផ្សារ ទាំងក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស នឹងអាចលើកស្ទួយសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀតផងដែរ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ផងដែរថា
ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី អនុវត្តបានចំនួន ៥២៩ ហិកតាក្នុងឆ្នាំ(២០២៤)។ លោកបានបញ្ជាក់ថា កសិករទូទាំងខេត្តភាគច្រើនដាំដំណាំការហ្វេ ជាប្រភេទពូជ រ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5, TRS1(ពូជថ្មីចុងក្រោយ )៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


