ព័ត៌មានជាតិ
សមត្ថកិច្ចតាមប្រកៀកចោរលួចរថយន្ត កំពុងរត់គេចខ្លួនដល់ខេត្តកំពង់ធំ
ខេត្តបាត់ដំបង៖ នៅមន្ទីរពេទ្យឯកជន «កែស៊ីនួន» ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបន្លំជាសន្តិសុខរួចបើកយករថយន្តអ្នកជំងឺមួយគ្រឿងជិះគេចខ្លួនកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៨តុលា ស្ថិតនៅភូមិអូរតាគាំ២សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចថា រថយន្តដែលត្រូវចោរលួចនោះម៉ាកឡិចស៊ីសពណ៌មាស Rx330 ពាក់ស្លាកលេខបាត់ដំបង2B-8568 ម្ចាស់កម្មសិទ្ធិឈ្មោះអុង ប៊ុនធាង ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុងសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចស្រង់សម្តីជនរងរងគ្រោះបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះ បានបានដឹកឪពុកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជន ដែលមានយីហោ”កែស៊ីនួន” មានទីតាំងនៅចំណុចកើតហេតុខាងលើ។ លុះមកដល់ទីតាំងពេទ្យក៏មានបុរសម្នាក់បានណែនាំឲ្យគាត់រកកន្លែងចតរថយន្ត ដែលធ្វើឲ្យម្ចាស់រថយន្តទុកចិត្តថាជាសន្តិសុខមន្ទីរពេទ្យ១នេះខណះជនរងគ្រោះ ប្រញាប់នាំឪពុកចូលឲ្យពេទ្យពិនិត្យផងក៏បានប្រគល់សោរឲ្យជនសង្ស័យ ជួយបើករកកន្លែងចតហើយជនរងគ្រោះក៏នាំឪពុកចូលក្នុងមន្ទីរបាត់ទៅ។
ក្រោយជនរងគ្រោះនាំឪពុកចូលក្នុងមន្ទីរពេទ្យមិនបានប៉ុន្មាននាទីផង ជនរងគ្រោះក៏បានចេញមកយកសោររថយន្តពីសន្តិសុខក្លែងក្លាយនោះ ក៏ស្រាប់តែបាត់ទាំងរថយន្តបាត់ទាំងជនសង្ស័យ ទើបមានការភ្ញាក់ផ្អើលតែម្តង។ ករណីនេះបានបន្សល់ទុករូបភាពជនសង្ស័យនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ និងបានបង្ហាញមុខមាត់យ៉ាងច្បាស់ថាជនសង្ស័យពាក់អាវយឺតដៃវែងពណ៌លឿង ពាក់ម៉ាស់នៅជាប់កនិងមានស្ពាយកាបូប១ផង។

ពាក់ព័ន្ធករណីខាងលើ មន្ត្រីនៃការិយាល័យជំនាញនៃស្នងការខេត្តបានបញ្ជាក់ថា ក្រោយកើតហេតុនៅវេលាម៉ោង៧យប់ថ្ងៃទី២៨តុលា លោកទទួលបានព័ត៌មានពីសមត្ថកិច្ចស្រុកសូត្រនិគមខេត្តសៀមរាបបានប្រទះឃើញរថយន្តមុខសញ្ញានោះហើយ ថែមទាំងសមត្ថកិច្ចខេត្តសៀមរាបបានបើករថយន្តប្រដេញយ៉ាងប្រផាប់ប្រភីង រហូតដល់ទឹកដីខេត្តកំពង់ធំក៏បាត់ដានតែម្តង។
មន្ត្រីដដែលបានបញ្ជាក់និងអះអាងថា រហូតដល់ព្រឹកថ្ងៃទី២៩តុលានេះ បើតាមព័ត៌មានមុខសញ្ញាចោរលួចរថយន្តហាក់កំពុងសម្ងំនៅទឹកដីខេត្តកំពង់ធំនៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការទំនាក់ទំនងសមត្ថកិច្ចជំនាញតាមបណ្ដាខេត្តរួចរាល់ហើយ ដើម្បីសហការតាមដានក្នុងករណីខាងលើនេះដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យឲ្យខាងតែបានដើម្បីផ្តន្ទាទោសងាមច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន