ព័ត៌មានជាតិ
បើទោះជាយើងខំអភិរក្ស តែកន្លែងខ្លះយើងត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៅលើកោះថា បើទោះជាតំបន់ជាច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយតំបន់ខាងលើឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល។

ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះ ឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។


ឯកឧត្តម អភិបាលខេត្តកែប បានឱ្យដឹងផងដែរថា ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញ។យ៉ាងណាមិញ ឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ ដោយក្រុមហ៊ុន ទ្រី ភាព ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។


ដោយឡែកចំពោះការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលអាស្រ័យផលលើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។


ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ។ ចុងក្រោយ ឯកឧត្តម ក៏សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះទន្សាយ ត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវមានភាពអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ។
សូមជម្រាបថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅលើកោះទន្សាយ ចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គក្រ មី២កេស ត្រីខ២យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ដោយឡែកសមត្ថកិច្ចដែលប្រចាំការ នៅតាមប៉ុស្តិ៍នៃដែនកោះចំនួន៤ប៉ុស្តិ៍ ដោយ១ប៉ុស្តិ៍ ទទួលបានអង្ករ៤០០គីឡូក្រាម មី១០កេស ត្រីខ១៧យួរ និងថវិកាចំនួន១លាន រៀល ផងដែរ៕




អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


