ព័ត៌មានជាតិ
លោក ជិន ម៉ាលីនថា លោក កឹម សុខា ចង់លក់ផ្ទះ ផ្លាស់ប្ដូរទីលំនៅ ត្រូវតែជូនដំណឹងទៅតុលាការ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលនេះថា លោក កឹម សុខា បើចង់លក់ដូរផ្ទះហើយផ្លាស់ប្ដូរទីលំនៅត្រូវតែជូនដំណឹងទៅតុលាការ។

លោកបញ្ជាក់ថា “ការប្ដូរទីលំនៅទាល់តែរាយការណ៍ទៅតុលាការ ប៉ុន្តែប្រហែលជាគាត់រាយការណ៍ទៅតុលាការរួចហើយ ឥឡូវនេះគេហាមតែពីរទេ គឺធ្វើនយោបាយ និងចេញទៅក្រៅប្រទេស អញ្ចឹងការផ្លាស់ប្ដូរទីលំនៅ ទាល់តែរាយការណ៍ទៅសមត្ថកិច្ច ទៅតុលាការ ប្រហែលជាគាត់បានរាយការណ៍ទៅសមត្ថកិច្ចអស់ហើយមើលទៅ”។

គួររំលឹកថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសម្រេចចិត្តលក់ផ្ទះដែលស្នាក់នៅសព្វថ្ងៃ ស្ថិតនៅក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃជាង២លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រអចលនទ្រព្យមួយ ឈ្មោះថា Century 21 Advanced Property For Sale។
តាមគេហទំព័រអចលនទ្រព្យនោះ ផ្ទះប្រភេទវីឡា របស់លោក កឹម សុខា ស្ថិតក្នុងខណ្ឌទួលគោក ដាក់លក់ក្នុងតម្លៃ២ លាន៤សែនដុល្លារអាមេរិក។

យោងតាមគេហទំព័រដដែល ផុសនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា តម្លៃជាង២លានដុល្លារនេះនៅអាចចរចាបានខ្លះ ហើយសេវាកម្មគឺបូកសរុបទាំងថ្លៃផ្ទេរកម្មសិទ្ធិប្លង់រឹងជូនអតិថិជនដែលទិញផងដែរ។
ក្រៅពីនេះ អ្នកទិញក៏អាចជ្រើសរើសវិធីបង់រំលោះតាមធនាគារបាន ក្នុងរយៈពេល២០ឆ្នាំ ដោយតម្រូវឱ្យបង់៣០ភាគរយ នៃតម្លៃផ្ទះជាមុន។ វីឡានេះ មានទំហំដី ២០ គុណនឹង៤០ ម៉ែត្រ មានបន្ទប់គេង៦ និងបន្ទប់ទឹក៨ ដែលមានសាច់ផ្ទះទំហំ១៦ គុណនឹង១៨ ម៉ែត្រ។
មិនតែប៉ុណ្ណោះ វីឡានេះនៅមានអាងហែលទឹក១ បន្ទប់ផ្ទះបាយក្នុង១ និងក្រៅ១ ថែមទៀតផង ស្ថិតនៅទីតាំងចម្ងាយ១០០ម៉ែត្រពីសាលាបញ្ញាសាស្ត្រ ចម្ងាយ៤៥០ម៉ែត្រពីផ្សារមាន់អាំង ចម្ងាយ៥០០ ម៉ែត្រពីសាលាឥន្ទ្រទេវី និងចម្ងាយ៤០០ម៉ែត្រពីស្តុបផ្សារមាន់អាំង។
ទាក់ទងទៅនឹងបញ្ហានេះ មេធាវីការពារក្តីលោក កឹម សុខា លោក ផែង ហេង បានថ្លែងប្រាប់កម្ពុជាថ្មីថា លោកមិនបានដឹងអំពីរឿងនេះទេ ដោយសារនេះ គឺជារឿងផ្ទាល់ខ្លួនរបស់លោក កឹម សុខា ប៉ុន្តែសំណុំរឿងក្តីនៅ តុលាការ នៅដំណើរការជាធម្មតា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់រំលងអធ្រាត្រ ថ្ងៃទី ២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាក់ទងពីបទសន្ទិដ្ឋិភាព ជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


