ព័ត៌មានជាតិ
គិតមកដល់ពេលនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការជាមួយស្ថាប័នចំនួន២០
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងថា គិតមកដល់ពេលនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយស្ថាប័ន-អង្គភាពថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២០ រួចមកហើយ។

ថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាក្នុងក្របខណ្ឌនៃ អ.ដ.ក. បានធ្វើឡើងជា ២ប្រភេទគឺ ប្រភេទទី១- អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ប្រភេទទី២- អនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួលផ្សះផ្សាវិវាទ។
បើតាមលោក ជិន ម៉ាលីន អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងភាពជាដៃគូ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និង ដើម្បីជាការបើកច្រកនៃការសម្រុះសម្រួលដោះស្រាយវិវាទឱ្យកាន់តែទូលំទូលាយថែមទៀតជូនដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាជំរុញឱ្យយន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកាន់តែមានភាពសម្បូរបែប និងមានប្រសិទ្ធិភាព។

ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. បានធ្វើជាមួយស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១៦ រួចមកហើយ។ ដោយក្នុងនោះ អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នថ្នាក់ជាតិ បានចំនួន ៤ រួមមាន (១)-គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, (២)-មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, (៣)-និយ័តករសន្តិសុខសង្គម និង (៤)-និយ័តករមូលបត្រកម្ពុជា និងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ បានចំនួន១២ ដោយក្នុងនោះ រួមមាន (១)-ខេត្តកណ្តាល, (២)-ខេត្តកំពង់ឆ្នាំង, (៣)-ខេត្តបាត់ដំបង, (៤)-ខេត្តកំពង់ធំ, (៥)-ខេត្តសៀមរាប, (៦)-ខេត្តកំពង់ស្ពឺ, (៧)-ខេត្តស្ទឹងត្រែង, (៨)-រាជធានភ្នំពេញ, (៩)-ខេត្តរតនគិរី, (១០)-ខេត្តមណ្ឌលគិរី, (១១)-ខេត្តស្វាយរៀង និង (១២)-ខេត្តក្រចេះ។
ចំណែកអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួលផ្សះផ្សាវិវាទ ផ្តោតសំខាន់លើការកសាង និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសហការ ឬការគាំទ្រគ្នាទៅវិញទៅមក ក្រោមរូបភាពជាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ, កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. បានធ្វើជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិល ចំនួន ៤ រួចមកហើយ រួមមាន (១)-អង្គការនារីដើម្បីសន្តិភាព, (២)-អង្គការ AFSC, (៣)-សមាគមធនាគារនៅកម្ពុជា និង (៤)-សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសរុប ចំនួន ១ ១១៣ករណី ដែលក្នុងនោះ ឆ្នាំ២០២៤ មានសំណុំរឿងចំនួន ៤៦៦ករណី និងក្នុងឆមាសទី១ ឆ្នាំ ២០២៥ មានសំណុំរឿងចំនួន ៦៤៧ករណី៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


