ព័ត៌មានជាតិ
នារី២នាក់បើកម៉ូតូដេញចាប់ក្រុមចោរឆក់រហូតរត់ចោលម៉ូតូក្រោយពីឆក់ទូរស័ព្ទរបស់ខ្លួន
នារីក្លាហានពីរនាក់បើកម៉ូតូដេញតាមចាប់ក្រុមចោរឆក់រហូតធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោដួលម៉ូតូរត់ប្រាស់ក្រញ៉ាំអស់បន្ទាប់ពីឆក់ទូរស័ព្ទដៃរបស់នាងហើយព្យាយាមបើកគេចខ្លួន។
ហេតុការណ៍នោះដែលបានកើតឡើងកាលពីរាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្បែររង្វង់មូលគួចកាណុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីនារីរងគ្រោះពីរនាក់នោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ពួកគេមានទីលំនៅនៅម្ដងសង្កាត់ព្រែកលាប ហើយបានទៅហូបស៊ុបនៅម្ដុំខាងជើងវត្តភ្នំ លុះពេលហូបស៊ុបរួចហើយពួកគេទាំងពីរនាក់ជិះម៉ូតូឌុបគ្នាឆ្ពោះទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លូវលេខ៤៧ពីត្បូងមកជើង ខណៈពេលដែលកំពុងតែជិះម៉ូតូនោះនារីម្នាក់បានលើកទូរស័ព្ទតេទៅម្ដាយ គាប់ជួនពេលនោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូតាមមកពីក្រោយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iphone 8 plus មួយគ្រឿងរបស់នាងក៏បើកម៉ូតូដេញតាមប្រផាប់ប្រភីងព្រមទាំងស្រែកឆោឡោថា ចោរផងនោះលុះមកដល់ចំណុចកើតហេតុជនសង្ស័យទាំងពីរនាក់ក៏ភ័យស្លន់ស្លោដួលម៉ូតូហើយរត់ប្រាស់ក្រញ៉ាំអស់ចោលម៉ូតូមួយគ្រឿងនៅចំណុចកើតហេតុតែម្ដង។

បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកក៏បានចុះមកដល់កន្លែងកើតហេតុដកយកម៉ូតូរបស់ជនសង្ស័យម៉ាកសេ125 មួយគ្រឿងនោះ ព្រមទាំងនាំពួកនាងដែលជាជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា និងស្លាកលេខម៉ូតូដែលជាសញ្ញាមួយឈានទៅដល់ចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ រស្មី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


