ព័ត៌មានជាតិ
ខេត្តកណ្តាល រៀបចំបង្គោលភ្លើងបំភ្លឺផ្លូវជិត ៣០ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៦ រួចរាល់ទាំងស្រុង
បង្គោលភ្លើងបំភ្លឺផ្លូវរាប់រយដើមនៅលើដងផ្លូវជាតិលេខ ៦ ក្នុងទឹកដីខេត្តកណ្តាល ចាប់ពីព្រំប្រទល់រាជធានីភ្នំពេញដល់រកាកោង និងបន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាម បានដំឡើងរួចរាល់ទាំងស្រុង។ នេះបើតាមការឲ្យដឹងរបស់អាជ្ញាធរខេត្តកណ្តាលដល់កម្ពុជាថ្មី។
លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា តាមគម្រោងអាជ្ញាធរនឹងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈតាមផ្លូវជាតិលេខ ៦ ចាប់តាំងពីព្រំប្រទល់រាជធានីភ្នំពេញក្នុងខេត្តកណ្តាលដល់រកាកោង បន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាមចម្ងាយជិត ៣០ គីឡូម៉ែត្រ។


លោកបញ្ជាក់ថា ឥលូវការងារបានរួចរាល់ទាំងស្រុង នៅសេសសល់កិច្ចការតិចតួចដែលនឹងបញ្ចប់នៅពេលខាងមុខនេះ។
បើតាមមន្រ្តីរូបនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តបានខិតខំជំរុញដើម្បីលើកកម្ពស់មុខមាត់ខេត្តកណ្តាល ខណៈខេត្តមានមូលដ្ឋានជាប់រាជធានីភ្នំពេញ បានប្រែប្រួលមុខមាត់ជាមួយការអភិវឌ្ឍឥតឈប់ឈរ។
លោកថា ផ្លូវជាតិលេខ ៦ ជាតំបន់ប្រជុំជនដែលប្រមូលផ្តុំដោយបុរីធំៗ រួមទាំងអាជីវកម្មផ្សេងៗ និងក៏ច្រកផ្លូវជាតិដ៏សំខាន់តភ្ជាប់ទៅកាន់ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ធំនៃប្រទេសកម្ពុជា។
បើតាមអ្នកនាំពាក្យ គម្រោងរបស់អាជ្ញាធរខេត្តកណ្តាលគឺនៅតាមតំបន់ប្រជុំជន និងបណ្ដាស្រុកនានាត្រូវរៀបចំឲ្យមានភ្លើងបំភ្លឺគ្រប់ផ្លូវសាធារណៈទាំងអស់ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋជិះធ្វើដំណើរផងដែរ។
បើតាមអាជ្ញាធរខេត្តកណ្តាល នៅតាមបណ្ដាបង្គោលក៏នឹងមានការបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលគ្រប់គ្រងបទល្មើសនានា ជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


