Connect with us

ព័ត៌មានជាតិ

ឥណ្ឌាអញ្ជើញលោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច ពង្រីកសហប្រតិបត្តិការ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Uttam KHOBRAGADE (ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនង និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ។ លោកស្រី ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងការអនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរ ការ យ៉ាងលឿន និងទទួលបាននូវជោគជ័យគួរជាទីមោទនៈ។

ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាកម្រិតកងទ័ពជើងគោក និងបានអរគុណចំពោះការអញ្ជើញគណៈប្រតិភូកងទ័ពជើងគោកកម្ពុជាទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌានាពេលខាងមុខ ដែលជាផ្នែកមួយនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការឱ្យមានកម្រិតកើនទ្បើងថែមទៀត។ ជាមួយគ្នានេះ លោកក៏បានចូលរួមអបអរសាទរ ដែល សាធារណរដ្ឋឥណ្ឌា បានសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួនមួយប៊ីលាន នាក់ក្នុងរយៈពេលដ៏ខ្លី។

ជាចុងក្រោយ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំនួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយក៏សូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម