ព័ត៌មានជាតិ
ពស់ថ្លាន់ ២ក្បាល ត្រូវបានលែងឲ្យមានសេរីភាពវិញ នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានទទួលសត្វពស់ថ្លាន់មួយក្បាល ទម្ងន់ ៧គីឡូក្រាម ពីវរសេនាតូចវិស្វកម្មកងពលធំ អន្តរាគមន៍លេខ ២ នៅទិសទី ៣ បន្ទាប់មកបានយកទៅលែង ឲ្យមានសេរីភាពនៅទីស្នាក់ការកណ្ដាល សហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
នៅរសៀលថ្ងៃដដែល មន្ត្រីឧទ្យានុរក្សនៃស្នាក់ការឈូកមាស បានចុះល្បាតឃ្លាំមើលទប់ស្កាត់បទល្មើស លើធនធានធម្មជាតិគ្រប់រូបភាព ហើយក្នុងនោះដែរលោក ឡាង ហេង ជាមេភូមិឈូកមាស បានយកពស់ថ្លាន់ ១ក្បាលទៀត ទម្ងន់ ៦គីឡូក្រាម មកប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការឈូកមាស ដើម្បីដោះលែងឧ្យមានសេរីភាពឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នដដែល៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


