ព័ត៌មានអន្ដរជាតិ
បុរសថៃ កំពុងបត់ជើងធំ ត្រូវពស់ក្នុងចានបង្គន់ ខាំគូទ បញ្ជូនទៅមន្ទីរពេទ្យ
បុរសម្នាក់មកពីខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃបានចូលបង្គន់ដើម្បីបត់ជើងធំ ប៉ុន្តែមួយសន្ធុះក្រោយមកក៏មានអារម្មណ៍ឈឺចាប់នៅត្រង់គូទ ស្រាប់តែងាកទៅក៏ឃើញពស់ថ្លាន់មួយក្បាលនៅក្នុងចានបង្គន់។

ជនរងគ្រោះឈ្មោះ Witoon Sonapoon អាយុ៦២ឆ្នាំ និយាយថា គាត់ភ័យណាស់ ហើយបានរត់ចេញពីបន្ទប់ទឹកមកជាន់ក្រោម ថែមទាំងរអិលដួលទៀតផង។ ក្រោយមក គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bang Yai ដើម្បីព្យាបាលរបួសពស់ខាំនៅជិតរន្ធគូទ។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ទេ ដែលគ្រួសាររបស់គាត់ ឃើញសត្វពស់នៅក្នុងបន្ទប់ទឹក។ កាលពីថ្ងៃសុក្រទី១៤ខែមេសា គ្រប់គ្នាក្នុងផ្ទះ បានឃើញពស់អើតក្បាលចេញពីចានបង្គន់ ដល់ទៅ៣លើកឯណោះ ក្នុងមួយថ្ងៃ។ យ៉ាងណាក៏ជាសំណាងល្អដែរ ដែលពស់នេះគឺជាពស់ថ្លាន់ មិនមែនជាពស់មានពិស។
កាលពីខែមុន ម្ចាស់ផ្ទះមួយទៀតក្នុងប្រទេសថៃ ក៏បានឃើញពស់ថ្លាន់ អើតក្បាលចេញពីចានបង្គន់ដែរ។ ពស់នោះមានទំហំធំ និងមានទម្ងន់ ២៣ គីឡូក្រាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ពស់ថ្លាន់១ក្បាលទម្ងន់ជិត៧គីឡូចូលផ្ទះអ្នកភូមិផ្អើលទាំងព្រឹក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
តើកូនៗលោក ឱម យ៉ិនទៀង កំពុងកាន់តួនាទីនៅស្ថាប័នណាខ្លះ?