ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ឃើញពស់ថ្លាន់ក្នុងបង្គន់ បង្កក្តីបារម្ភជុំវិញការជួបពស់ក្នុងទីក្រុងបាងកក
យោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២៣ខែឧសភានេះ បុរសរស់នៅក្នុងទីក្រុងបាងកកម្នាក់បានភ្ញាក់ពីដំណេកជាមួយនឹងការភ័យខ្លាចនៅម៉ោងប្រហែល ៣ទៀបភ្លឺថ្ងៃសុក្រដោយសារគាត់ឃើញពស់ថ្លាន់ដ៏ធំមួយនៅក្នុងចានបង្គន់ក្នុងផ្ទះរបស់គាត់។

បុរសនោះបានសរសេរចែករំលែកនិងបង្ហោះវីដេអូនៅលើ Facebook អំពីសត្វពស់ដ៏ធំដែលដេកយ៉ាងសុខស្រួលនៅក្នុងចានបង្គន់ថា «បានរកឃើញវានៅក្នុងបង្គន់នៅម៉ោង ៣ ទៀបភ្លឺនៅផ្ទះរបស់ខ្ញុំ»។ ក្រោយមកគាត់ក៏បានបង្ហាញវីដេងូអ្នកជួយសង្គ្រោះមកដល់ម៉ោងប្រហែល ៤ព្រឹក ដើម្បីយកសត្វពស់ចេញពីបង្គន់ដោយសុវត្ថិភាព។
ការបង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិតដោយមានសំណួរជាច្រើនថាតើពស់ចូលក្នុងផ្ទះយ៉ាងដូចម្តេច។ ដោយអ្នកខ្លះប៉ាន់ស្មានថាដោយសារផ្ទះជិតតំបន់ព្រៃឈើ និងបន្ទប់ទឹកស្ថិតនៅជាន់ផ្ទាល់ដីឬយ៉ាងណា។ អ្នកខ្លះវិញបានចែករំលែកគន្លឹះចាក់ទឹកដែលមានជាតិអាស៊ីតសម្អាតបង្គន់ជាប្រចាំ ដើម្បីរារាំងមិនឲ្យពស់ចូលតាមបំពង់ទឹកលូចូលដល់បង្គន់។
ទោះបីជារឿងមិនធម្មតាក៏ដោយ ឧប្បត្តិហេតុបែបនេះមិនធ្លាប់មាននៅក្នុងទីក្រុងរបស់ប្រទេសថៃនោះទេ។ អ្នកជំនាញពន្យល់ថា ពស់ច្រើនតែចូលក្នុងប្រព័ន្ធលូសាធារណៈ ដើម្បីស្វែងរកទឹក និងទីជម្រក ហើយអាចរអិលចូលទៅក្នុងបង្គន់ តាមរយៈបំពង់កាកសំណល់តាមផ្ទះ។
ដើម្បីកាត់បន្ថយហានិភ័យនៃការជួបប្រទះបែបនេះ អាជ្ញាធរសត្វព្រៃ និងអ្នកជំនាញសត្វល្អិតថៃណែនាំឱ្យម្ចាស់ផ្ទះដំឡើងគម្របលូដែលមានសុវត្ថិភាព បិទគម្របបង្គន់នៅពេលមិនប្រើប្រាស់ លាងទឹកមុនពេលអង្គុយ និងធ្វើការត្រួតពិនិត្យជាប្រចាំ៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក