Connect with us

សន្តិសុខសង្គម

ពស់ថ្លាន់១ក្បាលទម្ងន់ជិត៧គីឡូចូលផ្ទះអ្នកភូមិផ្អើលទាំងព្រឹក

បានផុស

នៅ

សត្វពស់ថ្លាន់មួយដែលមានប្រវែងប្រមាណ៣ម៉ែត្រ និងទម្ងន់ជិត ៧ គីឡូត្រូវបានប្រជាពលរដ្ឋប្រទះឃើញវាកាត់ផ្លូវ(ថ្នល់)​ទាំងព្រឹកចូលផ្ទះអ្នកភូមិក្បែរនោះទំនងបម្រុងចាប់កូនមាន់ធ្វើជាចំណីប៉ុន្តែក៏ត្រូវបានម្ចាស់ផ្ទះនាំគ្នាដេញចាប់បានភ្លាមៗតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ និង៤០នាទីព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ២០២៣ស្ថិតនៅភូមិព្រៃទទឹកឃុំចន្រ្តីស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសម្ដីពីប្រជាពលរដ្ឋដែលឃើញពស់ថ្លាន់មុនដំបូងបានឲ្យដឹងថា ពស់ថ្លាន់នោះគឺមានប្រហែលជា៣ម៉ែត្រ និងមានទំងន់ជាង៧គីឡូក្រាមហើយបានវាចេញពីដីត្រពាំងឈូកមួយកន្លែងដែលនៅក្បែរកន្លែងនោះ។

ប៉ុន្តែស្របពេលសត្វពស់ថ្លាន់កំពុងតែវាកាត់ផ្លូវចូលទៅក្នុងភូមិដែលជាផ្ទះប្រជាពលរដ្ឋក៏ត្រូវបានគេប្រទះឃើញហើយស្រែកហៅនាំគ្នាចាប់បានដាក់ចូលទ្រូងរួចក៏បានអុចធូបចាក់ទឹកស្រោចដើម្បីសុំសេចក្តីសុខសប្បាយព្រោះមានការនិយាយតគ្នាថាបើសិនជាពស់ថ្លាន់ចូលផ្ទះគឺនាំលាភសំណាងជាក់ជាមិនខាន។

បន្ទាប់ពីបានភ្លាមៗនោះដែរពស់ថ្លាន់ខាងលើនេះគឺត្រូវបានប្រជាពលរដ្ឋនាំយកទៅប្រគល់ជូនព្រះសង្ឃនៅវត្តក្បែរនោះដើម្បីធ្វើការប្រលែងវិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម