ព័ត៌មានអន្ដរជាតិ
ស្រ្តីថៃម្នាក់ត្រូវពស់ថ្លាន់ចឹកនិងរឹតជិតស្លាប់ ពេលកំពុងឈរលាងចានពេលព្រលប់
ស្ត្រីចំណាស់វ័យ៦៤ឆ្នាំម្នាក់ត្រូវបានពស់ថ្លាន់ប្រវែង៤ម៉ែត្រ រួតរឹតខ្លួនប្រហែល២ម៉ោងស្ទើរបាត់បង់ជីវិត ប៉ុន្តែសំណាងដែលសំឡេងស្រែករបស់គាត់ត្រូវបានអ្នកជិតខាងឮ និងប្រាប់ដំណឹងដល់ប៉ូលិសទាន់ពេលដើម្បីមកត្រួតពិនិត្យនិងជួយសង្គ្រោះ។ យោងសារព័ត៌មានថៃ Khaosod English។

ហេតុការណ៍ដ៏ចំឡែកនេះ កើតឡើងនៅស្រុក Phra Samut Chedi ខេត្ត Samut Prakarn នៅវេលាម៉ោង១០យប់ថ្ងៃអង្គារ នៅពេលដែលអ្នកជិតខាងបានឮសំឡេងហៅនាងឲ្យជួយ ហើយប៉ូលីស ក៏ដូចជាអ្នកជួយសង្គ្រោះបានមកដល់។ ពួកគេត្រូវទម្លុះទ្វារផ្ទះរបស់លោកស្រី អារ៉ុម (Arom) ជាអ្នកមើលការខុសត្រូវក្នុងមន្ទីរពេទ្យ ហើយបានប្រទះឃើញនាងត្រូវពស់ចឹក រហូតដល់លែងមានថាមពលឬសំឡេង។
សេចក្តីរាយការណ៍ខ្លីរបស់សារព័ត៌មានថៃ Khaosod បានឱ្យដឹងថា ក្រោយការជួយសង្គ្រោះនិងមានស្មារតីគ្រប់គ្រាន់វិញ ស្រ្តីរងគ្រោះបានប្រាប់ប៉ូលីសថា នាងកំពុងលាងចាននៅម៉ោងប្រហែល៨យប់ ស្រាប់តែត្រូវពស់ចឹកពីខាងក្រោយត្រង់ភ្លៅខាងស្តាំ ហើយពស់ថ្លាន់នោះរឹតភ្លាមៗ។
នាងបានបន្តអំពាវនាវរកជំនួយដោយការស្រែករយៈពេលជិតពីរម៉ោង ដោយគ្មានអ្នកណាឮសំឡេងស្រែកឱ្យជួយនោះទេ មុនពេលអ្នកជិតខាងបានឮនាង។ ពស់ថ្លាន់នោះអាចនាំយកស្រ្តីចំណាស់នោះទៅក្នុងវាលភក់នៅខាងក្រោយផ្ទះ បើសិនជួយសង្គ្រោះមិនទាន់ពេល។ ទោះបីយ៉ាងណាស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែលនៅក្បែរនោះ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


