ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះចូកសំរាមសំអាតក្នុងប្រឡាយលូនៅផ្លូវជាតិលេខ៤ជិតរង្វង់មូលចោមចៅ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោក អ៊ីម វណ្ណា ចៅសង្កាត់រងទី១ បានដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូកសម្រាមសំអាតនៅប្រឡាយលូ តាមបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចមុខធនាគារABA ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានស្អាតនិងកុំឱ្យស្ទះចរន្តទឹកហូរ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា នៅទីតាំងខាងលើតែងតែជន់លិចនិងស្ទះចរន្តទឹកហូរពេលមេឃភ្លៀងមកម្តងៗ ដោយសារឃើញដូចនេះទើបលោកដឹកនាំក្រុមប្រឹក្សានិងប្រជាការពារសង្កាត់ចុះចូលប្រមូលសំរាមចេញពីមាត់លូដើម្បីសម្រួលការហូរចេញជៀសវាងការកកស្ទះ។

ក្នុងឱកាសនោះផងដែរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដូចជាអ្នកធ្វើដំណើរសូមចូលរួមសំអាតបរិស្ថានទាំងអស់គ្នាកុំឱ្យបោះចោលសំរាមចូលប្រឡាយទុកដាក់ឱ្យបានត្រឹមត្រូវ និងកុំភ្លេចថែរក្សាសុខភាពអនុវត្តតាមក្រសួងសុខាភិបាល៕
ដោយ ៖ សុខា





-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


