ព័ត៌មានជាតិ
ខេត្តកែប នឹងក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ នៅកម្ពុជា
លោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា កងកម្លាំងស៊ីម៉ាក់នឹងខិតខំបញ្ចប់ការបោសំអាតចំការមីនដែលនៅសេសសល់នៅខេត្តកែបឱ្យអស់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យខេត្តមួយនេះក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការគម្រោង “ខេត្តកែបគ្មានគ្រាប់មីន” រវាងអ្គភាពស៊ីម៉ាក់ និងអង្គការ NPA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក ហេង រតនា បានថ្លែងថា បច្ចុប្បន្ននៅក្នុងខេត្តកែបមាននៅសល់ចម្ការមីនចំនួន ៨ កន្លែងដែលមានទំហំផ្ទៃក្រឡាសរុបជាង ៩០ ហិចតា ហើយតាមការប៉ាន់ស្មាន កម្លាំងស៊ីម៉ាក់អាចប្រើរយៈពេល ៤ ខែសម្រាប់បញ្ចប់ការងារនេះ ដែលធ្វើឱ្យខេត្តនេះក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ។

លោក ហេង រតនា បានបន្តទៀតថា កងកម្លាំងស៊ីម៉ាក់មានមហិច្ឆតាបន្តភារកិច្ចបោសសំអាតចម្ការមីននៅតាមតំបន់រងផលប៉ះពាល់គ្រាប់មីនឱ្យក្លាយជាខេត្តគ្មានគ្រាប់មីនសម្រាប់ខេត្ តកំពត តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង ជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០២២ តទៅ។
លោក ហេង រតនា បានបន្ថែមថា អង្គភាពស៊ីម៉ាក់ នឹងបន្តខិតខំអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋភិបាល ដោយសហការជាមួយអាជ្ញាធរមីន និងដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ ២០២៥ ខាងមុខនេះ។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានបង្ហាញថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១ ៩៧០ គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន, ៤៩៩ គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមដែលគ្រោងនឹងត្រូវការថវិកាប្រមាណ ៤០៦ លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


