ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅនាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូនចាស់ជរា៨០នាក់
ប្រជាពលរដ្ឋជាជនចាស់ជរា និងមានជីវភាពក្រីក្រចំនួន៨០នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទទួលបានអំណោយជា ភួយ អាវរងា ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រៀបចំពិធីប្រគល់ជូនពួកគាត់នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ រួមមានម្នាក់ៗ ទទួលបាន ថវិកាចំនួន៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះ មានភួយ ០១, អាវរងា ០១ និងក្រមា ០១។
តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង ដែលសម្ដេចទាំងទ្វេរ តែងតែរួមសុខរួមទុក្ខជាដរាប។

ជាពិសេសដោយសារការព្យាករអាកាសធាតុឃើញថា សីតុណ្ហភាពចុះត្រជាក់ ចាប់ពីពេលនេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ដោយផ្ទាល់ នូវសម្ភារៈដូចខាងលើ មកអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ជាពិសេសចាស់ជរា ដែលអាចនឹងប៉ះពាល់ដល់សុខភាព ពេលអាកាសធាតុចុះត្រជាក់។

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើសេចក្ដីនឹករលឹក ចំពោះប្រជាពលរដ្ឋ និង ពុក ម៉ែ អ៊ុ ពូ មីង ដែលជាចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ឃួង ស្រេង និងលោកស្រី ដែលសូមគោរពជូនពរប្រជាពលរដ្ឋ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ