ព័ត៌មានជាតិ
ម្ចាស់ផ្ទះ ១៣ ល្វែង រស់នៅអាគារអាយុកាលជិតមួយសតវត្ស ស្ម័គ្រចិត្តចាកចេញតាមសំណើអាជ្ញាធរ
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន១៣ ល្វែង មានចំនួន ១២គ្រួសារ ស្ថិតនៅ ទីប្រជុំជនផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គ្រចិត្តដឹកជញ្ជូនឥវ៉ាន់ចាកចេញពីផ្ទះទ្រុឌទ្រោមទាំង ១៣ ល្វែងនេះហើយ តាមការណែនាំរបស់អាជ្ញាធរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះថាផ្ទះថ្មទាំង ១៣ នេះមានអាយុកាល ៩០ឆ្នាំ មានសភាពពុកផុយទ្រុឌទ្រោមខ្លាំងណាស់ទៅ ហើយ ដែលអាចបាក់បង្កគ្រោះថ្នាក់ដល់អ្នកស្នាក់នៅ ។

ផ្ទះថ្មទាំង ១៣ ល្វែងនេះ បានកសាងឡើងនៅ ក្នុងជំនាន់អាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៣១ មានអាយុកាល៩០ឆ្នាំហើយ។ មកដល់ពេលនេះផ្ទះថ្មទាំង១៣ល្វែងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង អាចនឹងបាក់ស្រុតបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលកំពុងស្នាក់នៅ ។
ហេតុនេះរដ្ឋបាលក្រុងនិងខេត្ត ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងអាគារទាំង ១៣ល្វែង ដែលមាន ១២គ្រួសារនេះត្រូវចាកចេញពីអាគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត ផុតថ្ងៃ កំណត់នេះអាជ្ញាធរនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់។

លោកអភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងទៀតថា តាមសំណូមពររបស់ប្រជាពលរដ្ឋទាំង ១២ គ្រួសារ ជាម្ចាស់ផ្ទះ ១៣ល្វែងស្ម័គចិត្តចាកចេញមុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ គឺរដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារលើឯកសារគតិយុត្តិទាំងឡាយរួមមាន ការសុំច្បាប់វាយកំទេចអាគារទ្រុឌទ្រោមចេញការសុំ ច្បាប់សាងសង់សំណង់អាគារឡើងវិញ និងការគូរប្លង់សង់អាគារ។

ដោយឡែកនៅ ព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ នេះស្ត្រីម្នាក់ឈ្មោះ កែវ ពៅ ជាម្ចាស់ផ្ទះ១ល្វែងក្នុងចំណោម ១៣ខាងលើ បានឱ្យដឹងថា កន្លងមកអាជ្ញាធរក្រុង និងខេត្តចេះតែតែសំណូមពរឲ្យពួកគាត់ចាកចេញពីផ្ទះទាំង១៣ នេះ ហើយបានសន្យាតែមាត់តែពុំមានក្រដាសស្នាមអ្វីទេថា នឹងជួយសម្រួលច្បាប់ក្នុងការការវាយកំទេចផ្ទះទាំង១៣ល្វែងនេះចោល និងជួយសម្រួលច្បាប់ ក្នុងការសុំធ្វើផ្ទះ ល្វែងទាំង១៣ល្វែងខាងលើនេះឡើងវិញជាដើម។

ដែលការសន្យាគ្មានលិខិតស្នាមខាងលើនេះ ពុំបានឲ្យពួកគាត់មានភាពកក់ក្តៅ ហើយ។ ប៉ុន្តែក្នុងនេះក្នុងអាណត្តិលោកអភិបាលខេត្តថ្មី ស៊ុន សុវណ្ណរិទ្ធិ គាត់មានជំនឿជឿជាក់ជាងមុនទើប នាំគ្នាចាកចេញតាមការណែនាំរបស់រដ្ឋបាលខេត្ត ដូចនេះពួកគាត់ស្នើសុំដល់អ្នកកាសែតមេត្តាសុំធ្វើជាសាក្សីឲ្យពួកគាត់ផង ចំពោះការសន្យាខាងលើរបស់រដ្ឋបាលក្រុង និងខេត្ត៕


អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


