ព័ត៌មានជាតិ
គណៈកម្មការទី៨ នៃព្រឹទ្ធសភា ពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ
ខេត្តតាកែវ៖ នៅ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមប្រជុំកិច្ចពិក្សាការងារមួយចំនួន ជាមួយប្រតិភូគណៈកម្មការទី៨ នៃព្រឹសភា ដើម្បីសិក្សាស្វែងយល់ ពីការប្រមូលព័ត៌មាន ផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងវិស័យជំនាញសមត្ថកិច្ច។

គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អមដំណើដោយ អនុប្រធានគណៈ កម្មការទី៨ នៃព្រឹសភា និងសមាជិក ចំណែកខាងរដ្ឋបាលខេត្ត មានការអញ្ជើញចូលពី ប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ពាក់ព័ន្ធនានា។ កិច្ចប្រជុំពិភាក្សាខាងលើនេះ បានរៀបចំឡើងនៅ សាលប្រជុំរដ្ឋបាលខេត្ត តាកែវ។

លោក អ៊ូច ភា អភិបាល ខេត្ត តាកែវ បានជម្រាបជូនពីរស្ថានភាពភូមិសាស្រ្ត និងការរីកចំរើន រួមទាំងបញ្ហាប្រឈមផ្សេងៗមួយចំនួនរបស់ខេត្ត និងការយកចិត្តទុកដាក់ ចុះអប់រំផ្សព្វផ្សាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា នូវវិធានការផ្សេងៗក្នុងចូលរួមប្រយុទ្ធទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានខេត្តតាកែវ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលបានឆ្លងជំងឺកូវីដ-១៩ រួមទាំងអ្នកពាក់ព័ន្ធ ដោយយកពួកគាត់មកដាក់ធ្វើចត្តាឡីស័កដាច់ ដោយឡែក និងព្យាបាលជូនពួក គាត់ដោយចិត្តទុកដាក់។

បន្ទាប់ពីបានស្តាប់សេចក្ដីរាយការណ៍សង្ខេបរបស់ អភិបាលខេត្ត និងលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធរួចមក លោកស្រី មាន សំអាន ប្រធានគណៈ កម្មការទី៨ នៃព្រឹសភា បានធ្វើការកោតសសើរនូវការយកចិត្តក្នុងការបំពេញការងារ ចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗបានល្អ និងទាន់ពេលវេលា ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់នូវការីករាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសដោះស្រាយ បញ្ហារបស់កម្មករ កម្មការិនី ដែលរោងចក្រសហគ្រាសមួយចំនួន ដែលត្រូវបានសុំព្យួរការងារ និងបិទរោងចក្រ៕
អត្ថបទ៖ វីរៈ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


