ព័ត៌មានជាតិ
ក្រសួងគ្រោងសាងសង់មណ្ឌលព័ត៌មានទេសចរណ៍១៨កន្លែងទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍
ក្រសួងទេសចរណ៍ គ្រោងនឹងសាងសង់មណ្ឌលព័ត៌មាន ទេសចរណ៍ចំនួន១៨ កន្លែងបន្ថែមទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានត្រឹមតែ ៣៤កន្លែង ប៉ុណ្ណោះនៅទូទាំងប្រទេស។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីប្រចាំការនៅតាមមណ្ឌលព័ត៌មាន ទេសចរណ៍មានរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែធ្នូ នៅសាលបណ្តុះ បណ្តាលរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ បានលើកឡើងពីតម្រូវការនៃការធ្វើដំណើរ កម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងដែលបានជំរុញឲ្យមានការបង្កើននូវការគ្រប់គ្រងព័ត៌មានទេសចរណ៍ឱ្យកាន់តែច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ដើម្បីធ្វើការផ្តល់ព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរ។

លោកបានមានប្រសាសន៍ថា «ទោះបីជាយើងកំពុងដើរក្នុងសម័យឌីជីថលនៃបដិវត្តិឧស្សាហកម្ម៤.០ក៏ដោយ យើងក៏ត្រូវការមណ្ឌលព័ត៌មានទេសចរណ៍ជាលក្ខណៈ រូបវ័ន្តផងដែរ»។
លោកប្រធានក្រុមការងារបានបន្តថាការធ្វើដំណើរជាទេសចរណ៍ទាមទារចាំបាច់នូវការស្វែងរកព័ត៌មានដែលទាក់ទងនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាព័ត៌មានអំពីការស្នាក់នៅ មធ្យោបាយ ធ្វើដំណើរ ការហូបចុក កន្លែងដែលទាក់ទាញ និងសេវាកម្មទ្រទ្រង់ទេសចរណ៍ផ្សេងៗទៀត ដែលជំរុញពីភាពចាំបាច់ថា តំបន់គោលដៅទេសចរណ៍ត្រូវមានមណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរព័ត៌មាន ទេសចរណ៍ ជាពិសេសនៅតាមគោលដៅទេសចរ ណ៍សំខាន់ៗ។
លោកបានបន្តទៀតថាគិតត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានមណ្ឌលព័ត៌មានទេសចរណ៍ដែលមានស្រាប់សរុបចំនួន៣៤កន្លែងហើយនាពេលខាងមុខមានគម្រោងសាងសង់ក្នុងផែនការ របស់មន្ទីរទេសចរណ៍តាមរាជធានីខេត្តចំនួន១៨កន្លែងទៀត។
លោកបានបញ្ជាក់ថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិកដែលធ្វើការ ប្រចាំនៅតាមមណ្ឌលព័ត៌មានទេសចរណ៍ដើម្បីគ្រប់គ្រងលើប្រតិបត្តិការមណ្ឌលព័ត៌មានទេសចរណ៍ និង បង្កើនសមត្ថភាពសេវាបដិសណ្ឋារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមការរៀបចំវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងធ្វើក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប៥០នាក់ភាគច្រើនជាមន្ត្រីរាជការ និងបុគ្គលិកដែលប្រចាំ នៅតាមមណ្ឌលព័ត៌មានទេសចរណ៍មកពីខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់