Connect with us

ព័ត៌មានជាតិ

រកឃើញប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តក្រចេះ យកលុយពីបេក្ខជនជាង ៧០ ម៉ឺនដុល្លារ

បានផុស

នៅ

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញ​ប្រាក់​ដែល​ឈ្មោះ​លោក ទឺ ប៊ុន​ឡេង ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក និង ឈ្មោះ ជាង សុខ​អេង អនុប្រធាន​ការិយាល័យ រដ្ឋបាល និង​បុគ្គលិក មន្ទីរ​សុខាភិបាល ខេត្តក្រចេះ បាន​ទារ​និង​ទទួល​ប្រាក់​ពី​បេក្ខជន ដែលមាន​គ្រប់​លក្ខណៈសម្បត្តិ​ក្នុងការ​ជ្រើសរើស​ឱ្យចូល​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ខេត្តក្រចេះ ដោយ​ក្នុងចំណោម​បេក្ខជន​ ១២៩​ នាក់ ចំនួន​ ៧៤​ ម៉ឺន​ដុល្លារ​អាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា ដោយ​បាន​ការអនុញ្ញាត​ភ្លាមៗ​ពី​តុលាការ​ខេត្តក្រចេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រគល់​លុយ​ជូន​ដល់​ជនរងគ្រោះ​ជាបន្ទាន់ ព្រោះ​អស់​រយៈពេល ៥-៦​ខែ ដែល​បង់​ការប្រាក់​ដែល​បេក្ខជន​ភាគច្រើន​បាន​បុល​ខ្ចី​ពី​ធនាគារ និង​ពី​អ្នក​ចងការ​ប្រាក់ ជា​បន្ទុក​ធ្ងន់ធ្ងរ​ណាស់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​បញ្ជូន​ជនល្មើស​ទាំងពីរ​នេះ​ ទៅ​តុលាការ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២១​។​

​សូមជម្រាបថា មន្ត្រីរាជការ ដែល​ធ្វើការ​នៅតាម មន្ទីរពេទ្យ​បង្អែក ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ បាន​លាតត្រដាង​អំពើពុករលួយ របស់លោក​ប្រធានការិយាល័យ​រដ្ឋបាលនៃ​មន្ទីរ​សុខាភិបាល​ខេត្ត តាមរយៈ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២១ បាន​ប្តឹងទៅ​រដ្ឋ​មន្តី​ក្រសួងសុខាភិបាល និង​អភិបាលខេត្ត​ក្រចេះ សុំឱ្យ​មានការ​ស៊ើបអង្កេត និង​ដាក់​ទោសទណ្ឌ​ជន​ពុករលួយ​នេះ​ឱ្យទាល់តែបាន​។​

​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទឺ ប៊ុន​ឡេង ប្រធានការិយាល័យ រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​។​

​នៅក្នុង​សារលិខិត​របស់​មន្ត្រីរាជការ នៃ​មន្ទីរពេទ្យបង្អែក​នៅ​ទូទាំង ខេត្តក្រចេះ បាន​សរសេរ​រៀបរាប់​ពី ចរិត​លោក ទឺ ប៊ុន​ឡេង ចេះតែ​ដើរ​តែ​សម្លុត​គំរាមកំហែង គាបសង្កត់​កូនចៅ និង​បង្កើត​បក្ខពួក​ពុករលួយ ជាពិសេស​បាន​ហៅ​មន្ត្រី​ស្ម័គ្រចិត្ត​ ដែល​បម្រើ​ការងារ​ប្រឆាំងកូ​វីដ​១៩ យកទៅ​គាប​សង្វាត​រួច​ទារលុយ​ក្នុង​ម្នាក់ៗ​ចាប់​ពីមួយ​ម៉ឺន​ដុល្លារ ទៅ​ ១៣.០០០​ ដុល្លារ ដើម្បី​ឱ្យបាន​ជាប់ ក្របខ័ណ្ឌ​ពេញសិទ្ធិ​មន្ដ្រីរាជការ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម